រវល់មិនសូវមានពេល! បុណ្យកឋិនទានគួររៀបចំអ្វីខ្លះទៅវត្ត? ទោះហែមិនបាន តែអាចរៀបចំប្រគេនព្រះសង្ឃ

  • 2021-10-22 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យ​កឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​។ ពិធីបុណ្យនេះគឺមានកំណត់ពេលវេលាច្បាស់លាស់ ពុទ្ធបរិស័ទមិនអាចធ្វើបានតាមតែចិត្តចង់នោះទេ។ កឋិនទានមានរយៈកាល ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើត ខែ កត្ដិក។

ជាទូទៅពុទ្ធបរិស័ទតែងតែរៀបចំទេយ្យទានដូចជា៖

  • ចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ ៖ ទម្រាំហែក្បួនកថិនមកដល់វត្ត ជាទូទៅគឺជិតដល់ពេលថ្ងៃត្រង់ទៅហើយ។ ដូច្នេះរាល់​ពេល​ធ្វើ​បុណ្យ​កុសល នៅ​វេលា​ជិតថ្ងៃ​​ត្រង់​ពុទ្ធបរិស័ទ​តែង​ធ្វើ​ការ​វេរចង្ហាន់ ប្រគេនព្រះសង្ឃ។

គ្រឿងរណ្តាប់ទាំងឡាយសម្រាប់រៀបចំបុណ្យកឋិនទានមាន ដូចជា៖

រណ្តាប់អង្គកឋិន១៖ សម្រាប់ប្រគេនព្រះថេរៈដែលក្រាលគ្រងមាន៖ ចីវរ១ត្រៃ( ស្បង់ ជីពរសង្ឃាដី អង្ស័ក វត្ថពន្ធ បាត្រ ផ្លិត កំសៀវទឹក តម្រងទឹក ចានស្រាក់ ចាន ស្លាបព្រា កន្ទេល ខ្នើយតែ ស្ករ​ ទៀន ធូប ឈើគូសជាដើម)។

រណ្តាប់ញាត្តិមាន២៖ សម្រាប់ប្រគេនព្រះថេរៈ ពីរអង្គដែលសូត្រញាត្តិមាន៖ ចីវរមួយលៀង( ស្បង់១ ជីពរ១ និងបរិក្ខាផ្សេងៗទៀតដូចជារណ្តាប់នៃអង្គកឋិនដែរ តែលើកលែងតែបាត្រចេញ)។

រណ្តាប់បរិវាកឋិនទាន៖ សម្រាប់ប្រគេន​ដល់ព្រះសង្ឃ​ដែលគង់​ចាំព្រះវស្សា​ក្នុងទីវត្ត​ទាំងអស់មាន៖ មានស្បង់ ជីពរបរិក្ខាផ្សេងៗ​ទៀតជាច្រើនលើកលែងតែបាត្រចេញ និងព្រមទាំង​បច្ច័យសម្រាប់​ប្រគេនព្រះសង្ឃ និងបច្ច័យសម្រាប់សង្កត់ត្រៃ សម្រាប់​ទំនុកបំរុងវត្ត​អារាមសម្រាប់កសាង​ព្រះវិហារ សាលាឆាន់ គុដ ឫសាលារៀនជាដើម។

ភេសជ្ជៈ និងបង្អែម៖ ភេសជ្ជៈដែលអាចយកទៅប្រគេនព្រះសង្ឃបានក្រៅពីសុរា និងមេរ័យ លោកអ្នកអាចត្រៀមជាទឹកសុទ្ធ ទឹកផ្លែឈើ កាហ្វេជាដើម។

យ៉ាងណាមិញ បច្ចុប្បន្ននេះមនុស្សម្នា មានការមមាញឹកច្រើន ជាមួយការប្រកបរបររកស៊ីចិញ្ចឹមជីវិត ដូច្នេះហើយអាចថាមិនសូវមានពេលវេលាក្នុងការដើរផ្សារ ទិញឥវ៉ាន់ គ្រឿងទេយ្យទាន និងគ្រឿងឧបភោគ បរិភោគឡើយ។ ហេតុនេះ លោកអ្នកអាចចូលទៅកាន់ foodpanda shop ដើម្បីទិញទំនិញជាច្រើនប្រភេទ ជាមួយហាងទំនិញផ្សេងៗនៅក្នុងអេប។ អ្វីដែលពិសេសរាល់ការកុម្ម៉ង់ចាប់ពី ៧ដុល្លារ ឡើងទទួលបានការបញ្ចុះតម្លៃ ២ដុល្លារភ្លាមៗពី ផ្សារទំនើបជីប ម៉ុង លើ foodpanda ព្រមទាំងការផ្ដល់ជូនពិសេសៗជាច្រើនទៀត រហូតដល់ចុងខែតុលានេះ។

តាមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន។

ដើម្បីចូលទិញទំនិញបាន ទាល់តែមានអេបសិន។ ដូច្នេះដោនឡូតដាក់ទូរសព្ទមួយទៅ foodpanda ដើម្បី​បញ្ជាទិញ ​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

ជម្រើសឆ្លាតវៃ កុម្ម៉ង់អ្វីៗតាម foodpanda ទាំងចំណេញទាំងរហ័ស៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី