បុរីចន្ទគីរី បន្តឆ្ពោះទៅរកការរស់នៅកាន់តែប្រសើរ ជាមួយនឹងកម្មវិធីសម្ពោធបើកលក់ប្លុកថ្មី និងប្រភេទវីឡាថ្មី

  • 2021-10-25 06:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ២៥ ខែតុលា ឆ្នាំ២០២១៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ក្នុងស្រុក អឺបេនលែន (Urbanland) បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីរបស់បុរីចន្ទគីរី និងការបើកលក់ជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ។

ពីឆ្វេង៖ លោក កាំង ឡេង (ប្រធានក្រុមហ៊ុន ISI GROUP) លោកជំទាវ ឃុន ហៀង (សហស្ថាបនិកក្រុមហ៊ុន ISI GROUP) លោក កាំង ហុក (នាយកប្រតិបត្តិក្រុមហ៊ុន Urbanland) និងលោកស្រី ឌៀប លីដា (នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Urbanland)

រចនាឡើងដោយយកតម្រូវការ និងក្តីស្រមៃរបស់អ្នករស់នៅជាចម្បង គម្រោងអភិវឌ្ឍន៍ថ្មីនេះបន្តប្រកាន់ខ្ជាប់នូវគំនិតរចនាដែលផ្តោតលើតម្រូវការចាំបាច់សម្រាប់ការរស់នៅ។ តាមរយៈការរចនាប្លង់មេដែលសម្បូរទៅដោយសួនរុក្ខជាតិបៃតង និងបរិក្ខារនៅតាមដងវិថីនៅក្នុងគម្រោងថ្មីនេះ អ្នករស់នៅនឹងមានសុខដុម និងភាពស្ងប់ស្ងាត់ទាំងនៅខាងក្នុង និងខាងក្រៅគេហដ្ឋានរបស់ខ្លួន។ ការគិតគូបែបនេះហើយដែលញាំុងឲ្យគម្រោងថ្មីនេះជាកន្លែងរស់នៅមួយដែលសក្តិសមបំផុតសម្រាប់ការរស់នៅដែលសកម្ម ប៉ុន្តែពោរពេញដោយភាពស្ងៀមស្ងាត់។

រូបភាព៖ ព្រះសង្ឃប្រោះព្រំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីបុរីចន្ទគីរី

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់ផ្ទះ ដែលចង់បានប្រភេទគេហដ្ឋានដែលកាន់តែធំទូលាយ ក្រុមហ៊ុនមានកិត្តិយសក្នុងការណែនាំប្រភេទគេហដ្ឋានថ្មីមួយទៀតប្រចាំបុរីចន្ទគីរីដែលមានឈ្មោះថា វីឡាឧត្តមធំ។ វីឡានេះជាប្រភេទវីឡាទោលដែលត្រូវបានរចនាឡើងនៅលើផ្ទៃដី និងផ្ទះដែលមានទំហំកាន់តែធំជាងមុន។

រូបភាពតំណាង វីឡា ឧត្តមធំ

គេហដ្ឋាននេះមានលក្ខណៈល្អឥតខ្ចោះសម្រាប់គ្រួសារដែលមានសមាជិកច្រើនវ័យ។ ការរចនាខាងក្នុងផ្ទះមានផ្ទះបាយ និងកន្លែងទទួលទានអាហារដែលបើកចំហចេញមកសួនខាងក្រោយ ផ្ទៃខាងក្រោយផ្ទះមានទីធ្លាធំទូលាយដែលអាចកែច្នៃជាអាងហែលទឹក ឬសួនរុក្ខជាតិបៃតងសម្រាប់រៀបចំកម្មវិធីគ្រួសារផ្សេងៗជាដើម។ ទីធ្លាខាងក្រោយនេះសមស្របសម្រាប់លម្ហែកាយជាលក្ខណៈគ្រួសារពេលល្ងាច រីឯបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយនៅក្នុងផ្ទះវិញជាកន្លែងដ៏សមរម្យបំផុតសម្រាប់ទទួលបានភាពស្ងប់ស្ងាត់។

វីឡាឧត្តមធំភាគច្រើនមានទីតាំងនៅជាប់នឹងសួនរុក្ខជាតិបៃតងរបស់បុរី។ គេហដ្ឋាននេះមានបន្ទប់គេង 5 ធំៗដែលមានបង្អួច និងទ្វារូតធំៗ អនុញ្ញាតឲ្យខ្យល់ និងពន្លឺចេញចូលបានគ្រប់គ្រាន់ទូទាំងផ្ទះទាំងមូល។ ក្រុមហ៊ុនក៏បានរចនាបន្ទប់គេងមួយបន្ថែមនៅជាន់ផ្ទាល់ដីដែលមានភ្ជាប់ជាមួយនឹងបន្ទប់ទឹកស្រាប់ សមស្របសម្រាប់គ្រួសារដែលមានឪពុកម្តាយ ឬលោកតាលោកយាយដែលមានវ័យចំណាស់។ រីឯបន្ទប់ពហុមុខងារដែលនៅជាប់គ្នានោះ ម្ចាស់ផ្ទះអាចកែច្នៃទៅតាមមុខងារផ្សេងៗដែលខ្លួនត្រូវការ ដូចជាការិយាល័យធ្វើការនៅផ្ទះ បន្ទប់ហាត់ប្រាណ និងបន្ទប់អានសៀវភៅជាដើម។

រូបភាព៖ ផ្ទះបាយ និងបន្ទប់ទទួលទានអាហារធំទូលាយរបស់ វីឡា ឧត្តមធំ ភ្ជាប់ទៅវាលស្មៅរុក្ខជាតិបៃតង និងអាងហែលទឹកខាងក្រោយផ្ទះ

ដើម្បីអបអរសាទរការបើកលក់ប្លុកថ្មីនេះ បុរីចន្ទគរីមានការលក់បញ្ចុះតម្លៃពិសេសសរុបរហូតដល់ ២០០.០០០ ដុល្លារ ក៏ដូចជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងដែលមានតម្លៃសរុបរហូតដល់ ១០០.០០០ ដុល្លារដែលមានសុពលភាពសម្រាប់តែថ្ងៃទី ២៩-៣១ ខែតុលា ឆ្នាំ២០២១ តែប៉ុណ្ណោះ។

សូមអញ្ជើញមកទស្សនាផ្ទះគម្រូពិតនៅបុរីចន្ទគីរី ដែលមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ ២ ចម្ងាយត្រឹមតែ ៥ នាទីពីមហាវិថីសម្តេច ហ៊ុន សែន ឬចូលទៅកាន់ urbanlandasia.com ដើម្បីទទួលបានពត៌មានបន្ថែម៕

សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.