Klopp ពន្យល់ហេតុផល ឈប់ស៊ី Man Utd ត្រឹម ៥គ្រាប់យប់មិញ
- 2021-10-25 08:22:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ពន្យល់ហេតុផល ឈប់ស៊ី Man Utd ត្រឹម ៥គ្រាប់យប់មិញ
ចន្លោះមិនឃើញ
លោក Jurgen Klopp បានចាត់ទុកការយកឈ្នះលើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ០-៥ នៅយប់មិញ គឺជាលទ្ធផលល្អបំផុតហើយសម្រាប់ក្រុមរបស់លោកធ្វើបាន។
Liverpool បានរៀបចំក្រុមល្អណាស់សម្រាប់ការប្រកួតទល់ក្រុម Man Utd ដោយរកបាន៤គ្រាប់នៅតង់ទី១ និងដើមតង់ទី២ ពួកគេបន្ថែមតែ១គ្រាប់ទៀតប៉ុណ្ណោះដើម្បីឈ្នះ ០-៥។ បើទោះជាក្រុមបិសាចនៅសល់គ្នាត្រឹម១០នាក់ ក្នុងតង់ទី២ ក៏ក្រុម Liverpool មិនមានគ្រាប់បាល់កើតឡើងបន្ថែមទៀតអ្វីដែរ ពោលគឺរក្សាសំណាញ់ទីកុំឱ្យតែមានរបូតគ្រាប់បាល់វិញប៉ុណ្ណោះ។
ជាមួយការប្រកួតនេះដែរ លោក Klopp អ្នកចាត់ការក្រុមហង្សក្រហមបាននិយាយថាលទ្ធផលក្នុងការប្រកួត បានបង្ហាញថា Liverpool គ្មានមេត្ដាទៅហើយដែលរកបានដល់ទៅ៥គ្រាប់ ហើយលោកក៏មិនបានគិតដល់នេះដែរ។ បន្ទាប់មានគ្រាប់បាល់ទី៤និងទី៥មក លោក បានប្រាប់ទៅកីឡាករឱ្យគ្រប់គ្រងការប្រកួតនេះ ព្រោះ Game Over សម្រាប់ Man Utd ទៅហើយ។ លោក ចង់ឱ្យក្រុមព្យាយាមបញ្ចប់ការប្រកួត ដោយមិនមានបញ្ហារបួសទេ ប៉ុន្តែចុងក្រោយនៅតែមានកីឡាកររបួសដដែល៕