បើកប្រអប់ ផលិតផលដ៏ថ្លៃរបស់ Apple ទាយមើលថាជាអ្វី?

  • 2021-10-27 04:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយប្រកាសចេញ MacBook Pro 2021 ទំហំ ១៤/១៦អ៊ិញ កាលពីពាក់កណ្ដាល ខែតុលា Apple បានបញ្ចេញផលិតផលមួយទៀតដែលមានតម្លៃថ្លៃមិនធម្មតានោះទេ បើធៀបនឹងខ្លួនរបស់វា ហើយនោះជាប្រអប់ធំដែល YouTuber ដ៏ល្បី Unbox Therapy នឹង Unbox នៅខាងក្រោមនេះ។

វាគឺជាក្រណាត់ជូត “Polishing Cloth” ផលិតពី សារធាតុទន់មិនងាយខូច ផលិតជាពិសេសសម្រាប់ជូតអេក្រង់ មិនធ្វើឱ្យខូចគុណភាព។ អ្នកអាចប្រើវា សម្រាប់សម្អាតអេក្រង់របស់ Pro Display XDR, mini-LED, MacBook Pro, iPhone, iPad ឬ Mac ជាដើម។

ត្រឹមជាក្រណាត់មែន តែ Apple ដាក់លក់វាដល់ទៅ ២៥ដុល្លារ ប្រមាណជា ១០ម៉ឺនរៀល លើគេហទំព័រ Apple ផ្ទាល់ ដោយបើកឱ្យកម្មង់ពីថ្ងៃនេះទៅ ដោយនឹងទទួលបាននៅ ១០ ឬ១២សប្ដាហ៍ ក្រោយកម្មង់៕

អត្ថបទ៖ កុសល