បទពិសោធន៍ប្រើ Window 11 ផ្ទៃប្រើប្រាស់ថ្មី ស្អាត ពិសេសអាចប្រើ ភាសាខ្មែរ ជាផ្លូវការ

  • 2021-10-28 03:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បញ្ចេញ Window 11 ឱ្យប្រើជាផ្លូវការតាំងពី ថ្ងៃទី៥ តុលា ហើយកន្លងជិត១ខែមក យើងនឹងចែករំលែកបទពិសោធន៍ប្រើប្រាស់ខ្លះៗ ថាតើវាមានចំណុចល្អ និងចំណុចនៅខ្វះ ឬពិបាកប្រើត្រង់ណាខ្លះ។

ចំណុចល្អរបស់ Window 11៖

  • អាចប្រើប្រាស់ ភាសាខ្មែរ ជាផ្លូវការ លើ Window 11 បានទាំងស្រុង
  • ផ្ទៃប្រើប្រាស់ត្រូវបានផ្លាស់ប្ដូរថ្មីសឹងទាំងស្រុង ដូចជាផ្ទាំង Settings, Taskbar, Right click, File Explorer, Nitification និង Start menu ជាដើម។
  • រាល់ផ្ទៃប្រើប្រាស់ បំពាក់ដោយ icon ច្រើនជាងតួអក្សរ និងរាល់កម្មវិធីទាំងអស់ប្ដូរទៅរាងមូលទាលនៃគែមនៃកម្មវិធី ខុសពី Window 10 ដែលមានរាងជ្រុងៗ
  • ចលនាបញ្ជារ ពីកម្មវិធីមួយទៅមួយរលូនជាងមុន
  • កម្មវិធីជាច្រើនដែលដំណើរលើ Window 10 នៅអាចដំណើរការដដែលលើ Window 11
  • រាល់ពេល Window Update ម្ដងៗ មានបញ្ជាក់ប្រាប់រយៈពេលច្បាស់ៗ មិនធ្លាប់មាន
  • អេក្រង់ផ្លាស់ប្ដូរពណ៌ទៅតាមកម្មវិធី និងការប៉ះបញ្ជារ គួរឱ្យចាប់អារម្មណ៍
  • ……

ចំណុចមិនសូវល្អ ឬរំខានដល់ការប្រើប្រាស់៖

  • កម្មវិធី Task Manager សម្រាប់គ្រប់គ្រងកម្មវិធីកំពុងដំណើរការ និងមើល RAM ឬ WiFi មិនអាចបើកបានលើ Taskbar ដោយគ្រាន់តែ right click ទៀតនោះទេ លុះត្រាតែ search ឬ pin លើ taskbar ឬចុច Ctrl + Alt + Delete តែប៉ុណ្ណោះ ទើបអាចប្រើកម្មវិធីនេះបាន
  • នៅលើ Taskbar មុខងារ WiFi, Sound, Battery Power ត្រូវបានដាក់ចូលគ្នាតែមួយ វាពិបាកប្រើពេលចង់ចុចលើមុខងារនីមួយ
  • បញ្ចូលថ្មយឺតជាងរាល់ដង និងប្រើថាមពលថ្មជាងមុនបន្ដិច ប៉ុន្ដែចំណុចទាំងនេះ ក្រោយអាប់ឌែតច្រើនដងមក លែងមានបញ្ហាតទៀត
  • ផ្ទាំង Widget មានជាការល្អ តែវាបែរជាលាក់ជាប់នៅនឹង Taskbar មិននៅក្រៅ ពិបាកប្រើ
  • កម្មវិធីមួយចំនួននៅជាប់គាំងអូសមិនទៅ ឬជាប់ right click ប៉ុន្ដែបញ្ហានេះអាចនឹងដោះស្រាយចេញ ពេល Microsoft បញ្ចេញកំណែអាប់ឌែតថ្មី
  • ……

សរុបមកទាំងនេះ គឺជាចំណុចមួយចំនួនដែលជាបទពិសោធន៍ប្រើប្រាស់ផ្ទាល់លើ Window 11 ដែលចំណុចល្អមានច្រើន ពិសេស OS ថ្មីនេះមានផ្ទៃប្រើប្រាស់ស្រស់ស្អាតជាងមុន និងធ្វើឱ្យយើងមានអារម្មណ៍ប្លែកផងដែរ បន្ទាប់ពីប្រើ Window 10 អស់រយៈពេលជាង ៦ឆ្នាំ មានរូបរាងដដែលៗមកនេះ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី