ញាក់សាច់! គ្រាន់តែទឹកថ្នាំឡាន Range Rover ឆ្នាំ២០២២ ទិញបានឡាន Prius មួយគ្រឿង

  • 2021-11-01 02:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Land Rover ទើបតែបានប្រកាសចេញរថយន្ត Range Rover ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ហើយឥឡូវនេះក្រុមហ៊ុនក៏បានបើកឲ្យជ្រើសរើស ឬកែកុន Option ផ្សេងៗ (Online Configuration) នៅលើវេបសាយរបស់ខ្លួនផងដែរ។

ក្នុងនោះ គេបានរកឃើញថា Land Rover មានផ្តល់ជម្រើស Option ទឹកថ្នាំជាច្រើន ដូចជា៖

  • Premium Metallic Paints តម្លៃ ១ ៩៥០ដុល្លារ
  • SV Bespoke Ultra Metallic Paints ប្រភេទ Gloss Finish តម្លៃ ៤ ៥៥០ដុល្លារ
  • SV Bespoke Ultra Metallic Paints ប្រភេទ Satin Finish តម្លៃ ៧ ៤៥០ដុល្លារ
  • និងចុងក្រោយ SV Bespoke Special Effect Paint ប្រភេទ Satin Finish ពណ៌ Icy White មានតម្លៃរហូតដល់ទៅ ១២ ០៥០ដុល្លារឯណោះ

ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Land Rover ក៏ផ្តល់ជម្រើសយ៉ាន់កង់ជាច្រើនសម្រាប់ Range Rover ឆ្នាំ២០២២ ដែរ ប៉ុន្តែយ៉ាន់កង់ SV Bespoke Forged Style 1079 Black and Dark Grey Gloss ទំហំ ២៣អ៊ីញ ដែលជា Option ខ្ពស់បំផុត មានតម្លៃដល់ទៅ ៧ ២៤០ដុល្លារឯណោះ។

គួរឲ្យដឹងដែរថា រថយន្ត Range Rover ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ១០៤ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ចុចអានលម្អិត៖ ទីបំផុត Range Rover ឆ្នាំ២០២២ ចេញជាផ្លូវការ ឌីហ្សាញប្លែកជាងមុន កាន់តែទំនើបជាងមុន

អត្ថបទ៖ សេង ឡុង