សោកស្ដាយ U23 ​កម្ពុជា​ធ្លាក់​ចេញ​ពី​ពាន AFC ​U-23 Asian Cup ហើយ

  • 2021-11-01 02:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ​បាន​ធ្លាក់​ចេញ​ពី​ការ​ជម្រុះ​ពាន​រង្វាន់ AFC ​U-23 Asian Cup ហើយ ​ដោយ​មិន​មាន​ឱកាស​អ៊ុត​លេខ​២​ល្អ​ទៀត​ទេ។

រូបភាព៖ FFC

U23 ​កម្ពុជា​ស្ថិត​នៅ​ពូល K ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ​និង​ក្រុម​ U23 ​របស់​ហុងកុង។ ​ដោយ​ឆ្លង​កាត់​២​ប្រកួត ​កម្ពុជា​ឈ្នះ​ហុងកុង ​៤-២ ​និង​ប្រកួត​ទី​២​នោះ ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ​៤-០ ​វិញ។ ដូច្នេះ​កម្ពុជា​នៅ​លេខ​២ ​មាន​៣​ពិន្ទុ ​និង​គ្រាប់​បាល់​ដក​២​គ្រាប់។ ​ក្រោយ​ពី​ឆ្លង​កាត់​ការ​អ៊ុត​មើល​ក្រុម​លេខ​២​ល្អ​បំផុត​នោះ ​នៅ​ពេល​នេះ​កម្ពុជា​អស់​ឱកាស​ហើយ ព្រោះ​ក្រុម​លេខ​២​ពូល​ដទៃ​ទៀត​ធ្វើ​បាន​ល្អ​ជាង ​ដោយ​ខ្លះ​មាន​៤​ពិន្ទុ ​ខ្លះ​៣​ពិន្ទុ ​តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​កម្ពុជា។

​យ៉ាងណាមិញ ​នេះ​ជា​បទ​ពិសោធ​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រកួត​ប្រជែង។ ជាក់​ស្ដែង​ពួកគេ​លេង​បាន​ល្អ​ណាស់​ទល់​ក្រុម​ហុងកុង ​និង​ប៉ះ​ជើង​ខ្លាំង​ជប៉ុន​ក៏​លេង​ដោយ​ទំនុក​ចិត្ត ​មិន​ភ័យ​ខ្លាច​ដែរ៕

អត្ថបទ៖ យ៉ា ណុត