តំណាងធំក្រុមហ៊ុនសម្រស់ធម្មជាតិ ឧបត្ថម្ភប្រាក់១០០០ដុល្លារ និងចូលរួមក្នុងយុទ្ធនាការ «រួមគ្នាដើម្បីព្យាបាលដំបៅផែនដី»
- 2021-11-03 01:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាងធំក្រុមហ៊ុនសម្រស់ធម្មជាតិ ឧបត្ថម្ភប្រាក់១០០០ដុល្លារ និងចូលរួមក្នុងយុទ្ធនាការ «រួមគ្នាដើម្បីព្យាបាលដំបៅផែនដី»
ចន្លោះមិនឃើញ
ថ្មីៗនេះ អ្នកនាង លាស់ រ័ត្នចិន្តា ដែលជាតំណាងធំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ព្រមទាំងសមាជិកដទៃទៀត បាននាំគ្នាស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា «រួមគ្នាដើម្បីព្យាបាលដំបៅផែនដី» នៅឯភ្នំឱរ៉ាល់។ យុទ្ធនាការមួយនេះធ្វើឡើងក្នុងគោលបំណងធ្វើការរួមគ្នា ដើម្បីកែប្រែធ្វើឲ្យ ភ្នំឱរ៉ាល់ មានភាពស្រស់បំព្រងបែបធម្មជាតិឡើងវិញ។
នៅក្នុងនោះ គេសង្កេតឃើញថា បើទោះបីជាមានការនឿយហត់ក្នុងការដាំកូនឈើក្រោមពន្លឺថ្ងៃក្តៅយ៉ាងណាក្តី ក្រុមរបស់អ្នកនាងគឺនៅតែមានស្នាមញញឹមជាប់ជានិច្ច ដោយបង្ហាញថា មានការពេញចិត្តយ៉ាងខ្លាំងក្នុងការជួយធ្វើឲ្យភ្នំឱរ៉ាល់មួយនេះក្លាយជាភ្នំដ៏ស្រស់ស្អាត ដែលពោរពេញទៅដោយពណ៌បៃតងសារជាថ្មី និងអាចក្លាយជារមណីដ្ឋានសម្រាប់ភ្ញៀវជាតិក៏ដូចជាអន្តរជាតិនៅថ្ងៃមុខ ដើម្បីអោយប្រជាជនដែលនៅតំបន់នោះអាចរកប្រាក់ចំណូលបានខ្លះពីភ្ញៀវទេសចរ។
មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីចូលរួមជាកម្លាំងកាយ អ្នកនាង និងស្វាមី ថែមទាំងបានឧបត្ថម្ភជាសាច់ប្រាក់ចំនួន ១០០០ដុល្លារ ទៀតផង ដើម្បីចូលរួមចំណែកផ្គត់ផ្គង់នូវការទិញគ្រាប់ពូជ ក៏ដូចជាសម្ភារៈផ្សេងទៀត។ ម្យ៉ាងទៀតនេះក៏មិនមែនជាលើកទី១ក្នុងការធ្វើកម្មវិធីសប្បុរសធម៌របស់អ្នកនាងដែរ ដោយកន្លងមកអ្នកនាងនិងគ្រួសារគឺតែងតែជួយក្នុងកិច្ចការសង្គម និងជួយសង្គ្រោះទៅដល់អ្នកដែលខ្វះខាតជាដើម៕