ងាយៗ! វិធីផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ក្នុងកម្មវិធី Telegram
- 2021-11-03 05:59:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! វិធីផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ក្នុងកម្មវិធី Telegram
ចន្លោះមិនឃើញ
វិធីសាស្ត្រ ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយម ប្រើប្រាស់យ៉ាងច្រើននៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
ដើម្បីផ្គុំអត្ថបទ រូបភាព ឫឯកសារទៅជាប្រភេទឯកសារ PDF តាមរយៈកម្មវិធីTelegramទូរស័ព្ទដៃ ឬម៉ាស៊ីនកុំព្យូទ័របាន លោកអ្នកអាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម ៖
ជំហានទី១ ៖ នៅក្នុងប្រអប់ Search របស់កម្មវិធី Telegram លោកអ្នកវាយពាក្យថា “office2pdf” បន្ទាប់មកសូមចុចប៊ូតុង start នៅខាងក្រោម ជំហានទី២ ៖ លោកអ្នកអាចបញ្ជូនរូបភាព អត្ថបទ ឬឯកសារផ្សេងៗតាមរយៈទូរស័ព្ទដៃ ឬម៉ាស៊ីនកំព្យូទ័ររបស់លោកអ្នក រួចចុចបញ្ជូន ជំហានទី៣ ៖ សូមចុចប៊ូតុង /ready2conv នៅខាងក្រោម ជំហានទី៤ ៖ ចុចពាក្យ Yes ដើម្បីដាក់ឈ្មោះឯកសារ PDF របស់អ្នក (ឧទាហរណ៍ : Testing ) ជាការស្រេច ។
បន្ទាប់មកលោកអ្នកនឹងទទួលបានការផ្គុំឯកសារជាប្រភេទ PDF និងអាចបញ្ជូនបន្តទៅអ្នកដទៃបាន ដោយចុចប៊ូតុងពាក្យ Share ។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកប្រើគួរមានការថែរក្សាឯកសារសំខាន់ៗនៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមទាំងឡាយនៅតែមិនអាចធានាបានសុវត្ថិភាព១០០%នោះទេ។ ដូចនេះអ្នកប្រើប្រាស់គួរធ្វើវាប្រកបដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នជានិច្ច៕
ទស្សនាវីដេអូបង្ហាញលម្អិតខាងក្រោម៖