ស្អាតៗណាស់! បង្ហាញវត្តមានបវរកញ្ញាទាំង៦ដួងតំណាងកម្ពុជា ត្រៀមខ្លួនចូលប្រកួតលើឆាកអន្តរជាតិ

  • 2021-11-04 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរការកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា៣កម្មវិធីបានបញ្ចប់ទៅយ៉ាងរលូន និងស្វែងរកម្ចាស់មកុដដល់ទៅ៦រូបដែលត្រូវទទួលភារកិច្ចត្រៀមខ្លួនចូលប្រកួតទៅតាម Miss ដែលខ្លួនបានឈ្នះលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ។

ត្រឹមឆ្នាំ២០២១ ក្នុងរយៈពេល២ខែកន្លងទៅនេះកម្ពុជាបានបញ្ចប់កម្មវិធីប្រកួត Miss ដល់ទៅ៤កម្មវិធីផ្សេងគ្នារួមមាន Miss Universe Cambodia ២០២១, Miss Grand Cambodia ២០២១,Miss Wisdom ២០២១ និងកម្ម វិធីចុងក្រោយ Miss Cambodia ២០២១ ដែលបានរកឃើញម្ចាស់មកុដ៤ដួងដ៏អស្ចារ្យទាំងស្អាត ទាំងមានចំណេះដឹងទូលំទូលាយ សត្ថភាពទេពកោសល្យល្អ។ ហើយក្នុងនោះកម្មវិធី Miss Cambodia បានបន្ថែមពីលើម្ចាស់មកុដបន្ថែមជយលាភី២រូបផ្សេងទៀតតំណាងឱ្យ Miss Tourism Cambodia និង Miss Earth Cambodia សរុបបរវកញ្ញាត្រៀមទៅប្រកួតលំដាប់អន្តរជាតិមានចំនួន៦ដួង ។

ចង់ដឹងថាបវរកញ្ញារូបណាខ្លះតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិមើលរូបខាងក្រោម៖

១.បវរកញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia ២០២១

២.បវរកញ្ញា ប៉ូ គឹមថេងសុតធីតា Miss Grand Cambodia ២០២១

៣.បវរកញ្ញា ជា ចារ៉ានី Miss International ២០២១

៤.បវរកញ្ញា មៅ រស្មី Miss Tourism Cambodia ២០២១

៥.បវរកញ្ញា ដៀម សុភក្រ្ត័ស៊ីនី Miss Earth Cambodia ២០២១

៦.បវរកញ្ញា ហុក សិរីតុលា Miss Wisdom ២០២១

អត្ថបទ៖ PAV SREY PICH