តំឡើងឧបករណ៍ចាប់ល្បឿន យានយន្តនៅ​ផ្លូវជាតិលេខ៦ភ្លាម រកឃើញអ្នកបើកបរដល់ល្បឿន​១៥៣Km/h

  • 2021-11-04 02:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារការិយាល័យត្រួតពិនិត្យ និងវាយតម្លៃសុវត្ថិភាព​ចរាចរណ៍ នៃនាយកដ្ឋាន​សុវត្ថិភាព​​ចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចុះធ្វើការ​តំឡើង និងដំណើរ​ការឧបករណ៍​រាប់ចំនួនយានយន្ត និងល្បឿនយានយន្ត នៅតាមបណ្តោល​ផ្លូវជាតិ​លេខ៦ ចន្លោះ​គីឡូម៉ែត្រលេខ ១៥០-១៥១ ដោយមានការចូលរួមសហការពីមន្ត្រីនៃមន្ទីរសាធារណការ និងដឹក​ជញ្ជូន​ខេត្ត​កំពង់ធំ និងលោកស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ជា​លទ្ធផល​ក្រុម​ការងារ​ទទួល​បានទិន្នន័យ​ដូចខាងក្រោម៖

១-ចំនួនយានចរាចរណ៍ប្រចាំថ្ងៃជាមធ្យមក្នុងមួយឆ្នាំ (Annual Average Daily Traffic (AADT)) នៅក្នុងទីតាំងនោះគឺ ១៣,៥៣៧ យាន

២-យាន ៤៧.៥% ជាប្រភេទរថយន្តគ្រួសារ និង ២៦.២% ជាម៉ូតូ

៣-ល្បឿនបើកបររបស់យានទាបបំផុត ៨Km/h និងខ្ពស់បំផុត ១៥៣Km/h (ដែលការកំណត់​ល្បឿន​នៅទីតាំងនោះត្រឹម ៤០Km/h ព្រោះជាតំបន់សាលារៀន) ហើយ ៨៥% ​នៃ​ល្បឿន​បើកបរ​យាន​នៅទីតាំងនោះគឺ ៧៨.៨៤Km/h៕

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម