ហេតុតែស្រលាញ់វប្បធម៌ខ្មែរ បរទេសមួយក្រុមនាំគ្នាតុបតែងខ្លួនច្រៀងបទ "នំធំជាងនាឡិ"យ៉ាងពីរោះ

  • 2021-11-05 08:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះមានជនបរទេសមួយក្រុម រួមជាមួយនិងកូនខ្មែររស់នៅសហរដ្ឋអាមេរិក លោក តូនីកែវ បានសហការគ្នាបង្កើតវីដេអូសម្ដែង និងច្រៀងជាភាសាខ្មែរក្នុងរឿង “ទុំទាវ”យ៉ាងពីរោះធ្វើឱ្យមហាជនស្ញើចសរសើមិនតិចនាក់ទេ។

នេះមិនមែនជាលើកទីមួយទេដែល តូនីកែវ បានសហការគ្នាជាមួយបរទេសបង្កើតវីដេអូរាំ និងច្រៀង ចម្រៀងខ្មែរសារឡើងវិញ។ ហើយលើកនេះរឹតតែល្អឯក ដោយផលិតវីដេអូ Cover ចម្រៀងមានចំណង ជើងថា”នំធំជាងនាឡិ"ក្នុងរឿង "ទុំទាវ"។

ថ្វីត្បិតថាមានសញ្ជាតិផ្សេងពីកម្ពុជាមែនពិត ប៉ុន្តែទំហំក្ដីស្រលាញ់វប្បធម៌ និងការស្រលាញ់ភាសា ធំធេងមិនចាញ់ខ្មែរយើងឡើយ។ ដោយនៅក្នុងវីដេអូសម្ដែង២នាទី និង៣៦វិនាទីនេះ បានបង្ហាញ វប្បធម៌ចំនួន២ ទី១ការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីខ្មែរជំនាន់ដើម និងទី២ គឺការប្រើប្រាស់ លើកដាក់សូសៀងជាភាសាខ្មែរបានយ៉ាងល្អ ទោះជាមិនច្បាស់ដូចខ្មែរដើមក្ដី។

មួយវិញទៀតវីដេអូចម្រៀងនេះបានបង្ហាញឱ្យឃើញថាសិល្បខ្មែរពិតជាកេរ្តិ៍ដំណែលដ៏ល្អ សូម្បីតែបរ ទេសចាប់អារម្មណ៍ស្រលាញ់ខ្លាំងបែបនេះ។ រម្លឹកផងដែរថាមានបរទេសច្រើនណាស់ដែលបាននាំគ្នា ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរជួយផ្សព្វផ្សាយទៅកាន់ពិភពលោកទាំងមូល៕

មើលវីដេអូខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម