ម៉ូតូរាងតូចច្រឡឹង Lambretta Retro ស៊េរីឆ្នាំ ២០២១ ដាក់ឲ្យកុម្ម៉ងទិញនៅខ្មែរតម្លៃកប់!
- 2021-11-08 04:18:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូរាងតូចច្រឡឹង Lambretta Retro ស៊េរីឆ្នាំ ២០២១ ដាក់ឲ្យកុម្ម៉ងទិញនៅខ្មែរតម្លៃកប់!
ចន្លោះមិនឃើញ
ម៉ូតូដែលមានរាងតូចច្រឡឹងដែលគ្រប់គ្នាសឹងតែភ្លេចឈ្មោះ ក្រោយពេលបាត់វត្តមានពីទីផ្សារប្រទេសកម្ពុជាជាច្រើនឆ្នាំ។
ថ្មីៗក៏មានឃើញប្រភពពីហាងលក់ម៉ូតូក្នុងស្រុកមួយបានបង្ហាញវត្តមានរបស់ Lambretta ស៊េរីថ្មីនៅកម្ពុជា ដែលធ្វើឲ្យមានការចាប់អារម្មណ៍ឡើងវិញជាមួយរូបរាងដ៏ទាក់ទាញរបស់វា ជាមួយការរចនាថ្មីជាច្រើន កាន់តែមានភាពទំនើបនិងទាន់សម័យជាមុន។
ជាមួយវត្តមានម៉ូតូដែលកំពុងមានការចាប់អារម្មណ៍ច្រើននេះ តាមប្រភពពីហាង 90s Custom បានបង្ហាញពីម៉ូតូ Lambretta Retro កម្លាំងម៉ាសុីន 169ccស៊េរីឆ្នាំ ២០២១ មានតម្លៃដាក់លក់ប្រមាណជា ៤ ០០០ដុល្លារ។
Lambretta គឺជាឈ្មោះយីហោរបស់ម៉ូតូមួយដែលធ្លាប់មានភាពល្បីល្បាញនៅកម្ពុជា វាត្រូវបានផលិតដំបូងនៅប្រទេសអ៊ីតាលី។ ឈ្មោះនេះបានមកពីពាក្យថា Lambrate ជាយក្រុងនៃទីក្រុង Milan ដែលមានឈ្មោះតាមទន្លេដែលហូរកាត់តំបន់នោះនិងទីតាំងរោងចក្រ៕
រូបភាព៖ 90s Custom