ហាងលក់ Drone នៅខ្មែរបើកទទួលកក់ទុកមុន សម្រាប់អ្នកចង់ក្លាយជាម្ចាស់ DJI Mavic 3

  • 2021-11-08 05:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីក្រុមហ៊ុនផ្លូវការ DJI បាន​បញ្ចេញ​ផលិត​ផល​ជំនាន់​ថ្មីចុងក្រោយ​របស់​ខ្លួនមួយទៀត​គឺ DJI Mavic 3 និង Mavic 3 Cine កាលពីចុងសប្ដាហ៍មុន។

ឥឡូវនេះហាងលក់ជាច្រើននៅភ្នំពេញក៏បានបើកឲ្យកក់ទុកមុន។ មិនខុសពីហាងដទៃ ទំព័រហ្វេសប៊ុក Team DJI Cambodia ក៏បានដាក់តម្លៃរួចស្រចសម្រាប់អ្នកដែលកុម្ម៉ង់កក់ទុកមុនប៉ុណ្ណោះដោយ៖

-បើស្រលាញ់ Mavic 3 តម្លៃគឺ ២១៩៩ ដុល្លារកក់មុន ១០០ដុល្លារ

-បើស្រលាញ់ Mavic 3 Fly More Cambo តម្លៃគឺ ២២៩៩ ដុល្លារកក់មុន ២០០ដុល្លារ

-បើស្រលាញ់ Mavic 3 Cine Premium Cambo តម្លៃគឺ ៤៩៩៩ ដុល្លារកក់មុន ៣០០ដុល្លារ។

ខាងក្រោមគឺជាលក្ខណៈពិសេសៗលើ​ DJI MAVIC 3 និង Mavic 3 Cine ៖

•ទំ​ងន់ : Mavic 3 : 895g / Mavic 3 Cine : 899g

•ទំហំបត់ដាក់ចូលកាបូប (បណ្តោយ : 221mm / ទទឹង : 96.3mm / កំពស់​ : 90.3mm)

• ដំណើរការ​ជាមួយ​កម្មវិធី​ DJI​ Fly App​ (មានលើ Android &​ iOS)​

•បំពាក់​កាមេរ៉ា​ Brand​ ល្បី​ Hasselblad (24mm​/F2.8 to F11 - Low​ Light)

•កាមេរ៉ារូបភាពកំរិតខ្ពស់បំផុត 20MP (4/3 CMOS)

•Photo Formats : JPEG/DNG (RAW file) • កាមេរ៉ាវីដេអូកំរិតខ្ពស់បំផុត 5.1K/50fps | 4K/120fps

•Video Formats : Mavic 3 : MP4/MOV | Cine 3 : MP4/MOV/Apple ProRes

•កាមេរ៉ាអាចប្រើថត Zoom មកជិតបានរហូតដល់ 28X Hybrid Zoom

•រយៈពេលហោះរហូតដល់ 46នាទី/មួយថ្ម​ បើគិតចំងាយរត់ប្រហែល 30Km​

•​មេម៉ូរីក្នុងម៉ាស៊ីនទំហំ Mavic 3 : 8GB / Mavic 3 Cine : 1TB និង​ អាចថែមមេម៉ូរីកាតបាន 2TB

•ប្រើប្រាស់ប្រព័ន្ធទប់លំនឹង 3-axis​ Gimbal (មានលំនឹង​រូបភាព​ និងវីដេអូល្អ)​

•មាន​ Sensor ការពារឧបសគ្គជុំវិញខ្លួន​ មុខ/ក្រោយ/លើ/ក្រោម/ចំហៀង

• ប្រព័ន្ធបញ្ជូនរូបភាពចំងាយឆ្ងាយរហូតដល់ 15Km​ (FCC) និង​ 8Km (CE/SRRC/MIC)

• កំរិតគុណភាពបញ្ជូនរូបភាពរហូតដល់ 1080p/60fps (តាមទីតាំងជាក់ស្តែង)​

•ទំហំថាមពលថ្ម 5000mAh ជាមួយកំលាំងសាកបញ្ចូលភ្លើង 65W ។

សម្រាប់ជម្រើស Fly More Combo គឺជាកញ្ចប់មួយមានមកស្រាប់នូវគ្រឿង Accessory សំខាន់ៗបន្ថែម។ សម្រាប់ម៉ូឌែល DJI Mavic 3 Cine ដាក់លក់ តម្លៃ ៤៩៩៩ ដុល្លារ មានភ្ជាប់មកជាមួយកញ្ចក់គ្រឿង Accessory មកស្រាប់ផងដែរ៕

អត្ថបទ៖ រក្សា