ចម្ការសូឡាលើទឹកធំជាងគេលើលោក ទំហំស្មើនឹង ៧០តារាងបាល់ទាត់ ផលិតថាមពលអគ្គិសនីច្រើនអនេក

  • 2021-11-11 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ការសូឡាលើទឹកធំជាងគេលើលោក មានទំហំប្រមាណ ៥០ម៉ឺនម៉ែត្រការ៉េ (ស្មើនឹង ៧០តារាងបាល់ទាត់) លេចវត្តមាន នៅស្រុកសុរិន្ទថន ប្រទេសថៃ ដោយត្រូវបានភ្ជាប់ទៅបណ្ដាញអគ្គិសនីប្រើប្រាស់ កាលពីចុងខែតុលា កន្លងទៅ។

ជង្រុកអគ្គិសនីដ៏ធំនេះ ប្រើប្រាស់បន្ទះសូឡាចំនួន ១៤៥ ០០០ បន្ទះ។ វាផលិតថាមពលអគ្គិសនីពីចរន្តទឹកនៅពេលយប់ និងពីពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ដោយអាចផលិតថាមពលអគ្គិសនីសរុបបាន ២,៧ ជីហ្គាវ៉ាត់។

ក្នុងការសាងសង់ រដ្ឋាភិបាលប្រទេសថៃ បានវិនិយោគទឹកប្រាក់ប្រមាណ ៣៤លានដុល្លារ ដែលជាគម្រោងមួយកាត់បន្ថយការបំពុលដោយកាបោន នាឆ្នាំ២០៦៥ ខាងមុខ ក៏ដូចជាបម្រើទៅដល់ប្រជាជនថៃជាង ៧០លាននាក់ ដែលកំពុងប្រើប្រាស់ថាមពលពីឧស្ម័នធម្មជាតិ ពីរភាគបី នៃទិន្នផលអគ្គិសនី៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ កុសល