កន្លែងដើរលេង២៧កន្លែង ក្នុងស្រុកបន្ទាយស្រីសុទ្ធសឹងមានទេសភាព ស្រស់ស្រាយខ្លាំងមកដល់ហើយមិនស្ដាយថ្លៃសាំងទេ

  • 2021-11-15 08:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុកបន្ទាយស្រី ជាដែនដីដ៏ពិសិដ្ឋមានផលិតផលទេសចរណ៍ដ៏ច្រើនសម្បូរបែប ជាទីចាប់អារម្មណ៏ដល់អ្នកទស្សនាដែលបានមកកម្សាន្តរមណីយដ្ឋាននានា គឺតែងតែសរសើរមិនដាច់ពីមាត់នូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់ស្រុកបន្ទាយស្រីនេះ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺរមណីយដ្ឋានបេតិកភ័ណដ៏ល្អវិចិត្រ ប្រាសាទបន្ទាយស្រី ដែលបានអន្ទងចិត្តភ្ញៀវជាតិ និងអន្តរជាតិមកកាន់ទឹកដីដ៏ស្រស់ត្រកាល មួយនេះមិនដែលរំលងសោះឡើយ ។

នៅពេលដែលទេសចរធ្វើដំណើរទៅដល់ដែនដីវិសុទ្ធនេះហើយ ពិតណាស់គឺមិនខកបំណងឡើយ ព្រោះថាកន្លែងនីមួយៗ មានទេសភាពត្រជាក់ភ្នែក ត្រជាក់កាយ សប្បាយរីករាយ ស្រស់ស្អាតពណ៌ខៀវស្រងាត់ មានម្ហូវអាហារឆ្ងាញ់ៗ ខ្យល់បក់ល្ហៀក លាយឡំនិងខ្លឹនស្លឹកឈើ វល្លិ៍ផ្កាព្រៃ ក្រអូបសាយ ហើយអាចគយគន់ទេសភាពព្រៃព្រឹក្សា នៅកន្លែងដែលខ្ពស់ក៏បានព្រោះអាចមើលឃើញទិដ្ឋភាពភ្នំជុំវិញខ្លួនពិតជាស្រស់ស្អាតក្រៃឡែង។

នៅពេលដែលអ្នកសម្រេចចិត្តធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តសៀមរាប អ្នកប្រាកដជានឹកដល់ការទស្សនាប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយរបស់កម្ពុជា ប៉ុន្តែក្រៅពីនេះដែនដីមួយនេះមានតំបន់ទេសចរណ៍ជាច្រើនបែបធម្មជាតិស្អាតៗ ដែលអ្នកទាំងអស់គ្នាអាចមិនធ្លាប់ដឹង ។ ថ្ងៃនេះ Sabay នឹងបង្ហាញតំបន់ទេសចរណ៍ស្អាតៗ ២៧ កន្លែងនៅស្រុកបន្ទាយស្រី ភ្ញៀវទេសចរគួរតែទៅទស្សនាឱ្យបានស្គាល់នៅពេលដែលបានទៅដល់សៀមរាប ។ ក្នុងនោះមានដូចជា៖

១. ទស្សនានិងញាំអាហារពេលព្រឹកជាមួយ នំបញ្ចុកព្រះដាក់

២. ឡើងមើលទេសភាពស្រុកបន្ទាយស្រីលើ ភ្នំបូក ប្រាសាទបន្ទាយសំរ៉ែ

៣. ទស្សនាផ្នូរប្រវត្តិសាស្រ្តក្នុងសម័យសង្រា្គម ផ្នូរថៃស៊ូ

៤. គយគន់ទេសភាពស្រស់ស្អាតនិងយល់ដឹងពីប្រភេទមេអំបៅគ្រប់ប្រភេទនៅអាស៊ីប៉ាស៊ីហ្វិក មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី

៥. ទស្សនាផ្ទះបុរាណ អាងហែលទឹក អាហារខ្មែរ សំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះស្នាក់បងធំ

៦. គយគន់វដ្តនៃការធ្វើ ស្ករត្នោតរបស់សហគមន៍ ស្ករត្នោតស្រុកបន្ទាយស្រី សូត្រមាស

៧. ស្វែងយល់អំពីគ្រាប់មីនរាប់ពាន់គ្រាប់ដែលបន្សល់ទុកកាលពីសម័យសង្រ្គាម សារមន្ទីរមីនបន្ទាយស្រី

៨. ទទួលទានអាហារនៅលើកញ្ចុះបណ្តែតទឹក ជិះទូកកំសាន្ត ដើរលេងក្នុងព្រៃកោងកាង ជិះកៃយ៉ាក់ មាននៅសហគមន៍ទេសចរណ៍ បឹងឈូក

៩. គយគន់អច្ឆរិយៈប្រាសាទដែលមានផ្ទាំងគំនូរល្អឯកលើលោកមាននៅ ប្រាសាទបន្ទាយស្រី

១០. ស្វែងយល់អំពីសត្វព្រៃគ្រប់ប្រភេទដែលជិតផុតពូជមាននៅ មជ្ឈមណ្ឌលអភិរក្សសត្វព្រៃក្បាលស្ពាន

១១. គយគន់ទេសភាពប្រត្តិសាស្ត្រនៃសាសនាព្រហ្មញ្ញលិង្គ១ពាន់កំពូលភ្នំ១០០មែត្រជាកន្លែងមានទឹកធ្លាក់ ក្បាលស្ពាន

១២. ទស្សនាទេសភាពភាពដ៏ស្រស់ត្រកាលជុំវិញដងភ្នំគូលែន សួនផ្កាក្រវ៉ាន់សៀមរាប

១៣. ទទួលទានអាហារនិងសម្រាកកំសាន្តនៅ សួនក្រអូបឃុនរាម

១៤. ទស្សនាកំសាន្តនៅរមណីយដ្ឋានធម្មជាតិមានកញ្ចុះកំសាន្ត អាហារគ្រប់ប្រភេទផ្ទះស្នាក់ ផ្ទះស្នាក់បៃតង

១៥. គយគន់ទេសភាពដ៏ស្រស់បំព្រងបឹង អូរ ព្រៃកោងកាង កញ្ចុះកំសាន្ត សហគមន៏ទេសចរណ៏ស្រះដូនរីក

១៦. យល់ដឹងអំពីសម័យកាល តាត្រសក់ផ្អែម ស្តេចក្រាញ់ដាបឈួន ព្រះនាងចេក ព្រះនាងចម ព្រៃបល័្លង្គ

១៧. ទស្សនាព្រៃទឹកជន់ធម្មជាតិ សត្វស្លាបគ្រប់ប្រភេទ ដាំកូនឈើ ផ្ទៃឈើជាង២១០ហិចតាមាននៅ សហគមន៍ព្រៃក្បាលទឹក

១៨. ដើរលេងក្នុងភូមិបុរាណ មើលវាលស្រែ ដើមស្លារាប់ពាន់ដើម ផ្ទះស្នាក់ យល់ដឹងពីការរស់នៅរបស់អ្នកភូមិ សហគមន៍ផ្ទះស្នាក់ត្បែងគូលែន

១៩. ជិះកង់ កំសាន្តក្នុងភូមិស្វែងយល់ពីការរស់នៅរបស់អ្នកភូមិរំចេក ភូមិក្រឡាន

២០. ទស្សនាទីតាំងឡរសំភារៈប្រើប្រាស់ពីសម័យបុរាណ សារមន្ទីរកុលភាជន៍

២១. បន្តទៅទស្សនាភូមិបុរាណដែលជាភូមិគំរូ ផ្ទះស្នាក់ អាហារដ្ឋាន សួនផ្កា ចំការ បឹង ភូមិធម្មជាតិរុនតាឯក

២២. ទស្សនាចំការដំណាំហូបផ្លែ ចំការលម្មើ ចំការធូរេន ចំការត្រសក់ផ្អែម

២៣. មកមើលរង្វង់មូលដ៏ធំជាងគេក៏បាន មានផ្កា មានស្រូវ មានស្រែ រង្វង់មូលភ្នំគូលែន បរិមណ្ឌលបន្ទាយស្រី

២៤. រមណីយដ្ឋានថ្មីៗទើបនឹងបង្កើតច្រើនណាស់ ស្អាត ប្លែកភ្នែកហើយសប្បាយកប់ ភូមិលំហែសសី រមណីយ ដ្ឋានបន្ទាយស្រីទេវី សួនផ្កាវិមានដូង ម្លប់ក្រូចម៉ាឡេ ផ្ទះឬស្សីដៃបឹង

២៥. បើរឿងបោះតង់វិញ កុំភ័យមកបោះនៅ thescenery ផ្ទះស្នាក់ស្ទឹងតូច ផ្ទះស្នាក់បៃតង

២៦. ផ្ទះស្នាក់និងចំការលំហែថ្មីទើបនឹងបង្កើត ផ្ទះស្នាក់ហៃវិន

ការស្នាក់នៅ ផ្ទះស្នាក់វីឡាបន្ទាយស្រី ផ្ទះស្នាក់ឃុនរាម ផ្ទះស្នាក់អាវតា ផ្ទះស្នាក់សហគមន៏ត្បែង ផ្ទះស្នាក់ស្រីពៅ ផ្ទះស្នាក់ទួលក្រឡាញ់ ផ្ទះស្នាក់ភូមិធម្មជាតិរុនតាឯក ផ្ទះស្នាក់បៃតង ផ្ទះស្នាក់ស្ទឹងតូច ផ្ទះស្នាក់បាយ័នញញឹម៕

សំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះស្នាក់បងធំ

ប្រភព៖ Marady Chum

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី