ដំណើរហោះទៅដល់ LA តើ LISA ឆៀងចូលជួបភឿនៗណាខ្លះ?
- 2021-11-16 02:54:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរហោះទៅដល់ LA តើ LISA ឆៀងចូលជួបភឿនៗណាខ្លះ?
ចន្លោះមិនឃើញ
អំឡុងពេលនេះ Lisa (BLACKPINK) កំពុងស្ថិតនៅក្នុងទីក្រុង Los Angeles រដ្ឋ California ហើយដំណើរទៅលើកនេះ នាងក៏ឆ្លៀតឱកាសបានជួបនឹងមិត្តល្អរបស់នាងជាច្រើននាក់ដែរ។
តាមការបង្ហាញកន្លងមក Lisa បានជួបជាមួយនឹង NIKI តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង និងផលិតករតន្ត្រីជនជាតិឥណ្ឌូនេស៊ី នៅក្នុងកម្មវិធី 2021 Head In The Clouds (HITC) របស់ 88rising។ ឃើញពីមិត្តភាពរបស់ពួកគេ អ្នកគាំទ្រពិតជារំពឹងថា ថ្ងៃណាមួយសង្ឃឹមតារាទាំង ២ សហការចេញបទថ្មីរួមគ្នាម្ដង។
ក្រៅពី NIKI តារា K-Pop ជនជាតិថៃរូបនេះក៏បានបន្តជួបជាមួយនឹង Sorn (CLC) ដែលជាមិត្តរួមជាតិដូចគ្នា។
ដោយឡែក បង្ហើបក្នុងបទសម្ភាស Lisa ថែមទាំងបង្ហាញពីការយល់ឃើញរបស់ខ្លួនទៀតថា នាងចង់សហការការងារជាថ្មីជាមួយនឹង Selena Gomez ក៏ដូចជា Megan Thee Stallion ទៀត។
ងាកមកជំនួប ពេលដំណើរទៅកាន់ LA របស់ Lisa វិញ នាងក៏បានជួបជាមួយនឹង DJ Snake (ផលិតករបទ SG ដែលកំពុងល្បី) ហើយពួកគេបានជុំគ្នាកម្សាន្តនៅក្លឹប Zouk Nightclub នៅ Las Vegas ជាមួយគ្នាទៀត។
Kevin Woo ក៏ជាមិត្តភ័ក្តិម្នាក់ក្នុងចំណោមមិត្តល្អផ្សេងទៀត ដែល Lisa មកលេងជាមួយដែរ ហើយភាពស្និទ្ធស្នាលរបស់ពួកគេ ពិតជាមានតម្លៃបំផុត៕