YouTuberដ៏ល្បី ផ្នែកជីវិតស្រុកស្រែនិងជំនាញធ្វើម្ហូបចិន ទៅណាហើយមួយរយៈនេះ?
- 2021-11-16 08:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTuberដ៏ល្បី ផ្នែកជីវិតស្រុកស្រែនិងជំនាញធ្វើម្ហូបចិន ទៅណាហើយមួយរយៈនេះ?
ចន្លោះមិនឃើញ
YouTube channel មួយមានអ្នក subscribe ប្រមាណ ១៦លាននាក់ និងក្នុងវីដេអូនីមួយៗ មានអ្នកទស្សនារហូតដល់រាប់លាននាក់ Li Ziqi ជាម្ចាស់ឆានែលនេះ ត្រូវបានគេស្គាល់ថាជាអ្នកជំនាញធ្វើម្ហូបចិនបែបបុរាណដ៏ចំណាន ពូកែជំនាញមេផ្ទះសឹងគ្រប់មុខ រួមទាំងការរោងជាងជាច្រើន និងទំនៀមទម្លាប់របស់ចិនបុរាណផងដែរ។
ប៉ុន្ដែអ្វីដែលចម្លែកនោះ ឆានែលដ៏ល្បីនេះបានផ្អាកបង្ហោះវីដេអូជាង ៤ខែ មកហើយ រួមទាំងបណ្ដាញសង្គមដទៃ និងបណ្ដាញសង្គមរបស់ចិនផងដែរ។ តើ Ziqi មានបញ្ហាអ្វីទៅ តើនាងទៅណាទើបមិនបង្ហោះវីដេអូតទៀត?
ចំពោះហ្វេនៗរបស់នាងដែលចង់ដឹងនោះ កុំអាលតក់ភ័យអី នាងមិនអីនោះទេ “She is OK”។
កាលពីថ្មីៗនេះ Guomin ជាជំនួយការផ្ទាល់របស់ Ziqi បានបង្ហោះរូបប៉ុន្មានសន្លឹកលើបណ្ដាញសង្គម Weibo ដើម្បីស្រាយចម្ងល់របស់អ្នកគាំទ្រ ដោយក្នុងនោះបង្ហាញថា Ziqi នាងកំពុងសុខសប្បាយនោះទេ គឺមានការបង្ហាញរូប Ziqi កំពុងថតក្នុង Studio និងរូបទទួលពានរង្វាន់ផងដែរ។
មែនទែនទៅ ការបាត់មុខមួយរយៈនេះព្រោះតែ Li Ziqi ដែលមានឈ្មោះពិតថា Li Jiajia ជាប់សិក្សាបន្ថែម ព្រោះគេដឹងហើយថា ពីដើមមកនាងមិនបានរៀនចប់នោះទេ ត្រូវបង្ខំចិត្តបោះបាំងការសិក្សាតាំងពីអាយុ ១៤ឆ្នាំ និងរកការងារធ្វើដើម្បីចិញ្ចឹមជីវិតផងដែរ។
ជុំវិញបញ្ហានេះដដែល ក៏មានដំណឹងលេចឮថា Ziqi កំពុងមានបញ្ហាជាមួយនឹងភ្នាក់ងារដែលនាងសហការណ៍គ្នាកន្លងមក ទើបបណ្ដាលឱ្យមានការខកខានផលិតវីដេអូបន្តទៀត។
យ៉ាងណា ចំពោះពេលវេលាជាក់លាក់ ថានាងនឹងផលិតវីដេអូបែបជីវិតស្រុកស្រែបន្តទៀតនោះ គឺមិនទាន់មានដំណឹងណាច្បាស់នៅឡើយទេ ហើយសង្ឃឹមថានាងនឹងត្រលប់មកវិញបង្ហោះវីដេអូឆាប់ៗបន្តទៀតចុះ៕
វីដេអូមួយចំនួនរបស់ Li Ziqi៖
ប្រភព៖ liziqi fan