Xiaomi ទំនើបដល់ម្លុឹង! ចេញលក់ បង្គន់ឆ្លាតវៃ AI អាចបញ្ជាដោយសំឡេងបាន
- 2021-11-18 01:22:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ទំនើបដល់ម្លុឹង! ចេញលក់ បង្គន់ឆ្លាតវៃ AI អាចបញ្ជាដោយសំឡេងបាន
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិច ចិន Xiaomi បានបញ្ចេញនូវផលិតផលថ្មីៗជាច្រើន ក្នុងនោះគឺ បង្គន់ឆ្លាតវៃ អាចបញ្ជាដោយសំឡេងបានដំបូងគេបង្អស់ ក៏លេចរូបរាងឡើងផងដែរ។
បង្គន់ឆ្លាតវៃខាងលើ អាចដំណើរបានដោយការបំពាក់បន្ទះឈីប AI នៅលើចានបង្គន់ និងភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា Dabai Voice Control ថ្មី។
អ្នកអាចបញ្ជាវាឲ្យបើកគំរបចានបង្គន់ បានដោយការ set-up សំឡេងរបស់អ្នក។ ក្រៅពីមុខងារទំនើបខាងលើ បង្គន់នេះ ផលិតឡើងដោយបំពាក់កញ្ជក់ភ្លឺគុណភាពល្អ ជាមួយនឹងអេក្រង់បញ្ជា LED ។ ដោយការសហការនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ Plazma Sterilization ដែលប្រើប្រាស់រួចហើយក្នុងវិស័យសុខាភិបាល ។
ឥឡូវនេះ អ្នកក៏អាចកម្ម៉ង់ទិញបានតាមរយៈវិបសាយ YouPin តម្លៃលក់នៅចិន ៣,៥២៩ យ័ន្តប្រមាណជា ៥៣៩ ដុល្លារអាមេរិក៕
សូមទស្សនាវីដេអូខាងក្រោម៖