ល្បីថា Zidane មិន​ចាប់​អារម្មណ៍​មក​ដឹក​នាំ​ Man Utd តែ​សម្លឹង​មើល​តំណែង​នេះ​វិញ​

  • 2021-11-22 11:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zinedine Zidane នៅ​តែ​​មិន​ចាប់​អារម្មណ៍​មក​ដឹក​នាំ​ក្លឹប​ Manchester United ក្រោយ​​លោក​ Ole Gunnar Solskjaer ត្រូវ​បាន​បញ្ចប់​ពី​តួនាទី​អ្នកចាត់ការ​ក្លឹប​នេះ​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC ។

សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ​ខាង​ក្លឹប​ Man Utd ធ្លាប់​បាន​ទាក់ទង​ចង់​បាន​លោក​ Zidane មក​ដឹក​ក្លឹប​ជា​ច្រើន​ដង​ ទាំង​មុន​និង​ក្រោយ​ពេល​លោក​ Ole អស់​តួនាទី​ពី​ក្លឹប​របស់​ពួកគេ​​។ ប៉ុន្តែ​ចម្លើយ​របស់​ Zidane គឺ​មិន​មក​ដឹក​នាំ​ Man Utd នៅ​ពេល​នេះ​ទេ​។

បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ Daily Mail ដែល​រាយការណ៍​លោក​ Guilliem Balague អ្នក​សារព័ត៌មាន​បាល់ទាត់​ប្រចាំ​អេស្ប៉ាញ​ ក៏​ដូច​ជា​អ្នក​អត្ថាធិប្បាយ​ជា​ប្រចាំ​របស់​ Sky Sports បាន​ឲ្យ​ដឹង​ថា​មូលហេតុ​លោក​ Zidane មិន​មាន​បំណង​មក​ Man Utd គឺ​ដោយ​សារ​តែ​លោក​ចាប់​អារម្មណ៍​ និង​គិត​គូ​ចង់បានតំណែង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​បារាំង​។

មួយ​វិញ​ទៀត​លោក​ Zidane ក៏​ចាប់​អារម្មណ៍​មក​ដឹក​នាំ​ក្លឹប​ Paris Saint Germain ផង​ដែរ ក្នុង​ករណី​ដែល​លោក​ Mauricio Pochettino ចាក​ចេញ​ទៅ​ដឹក​នាំ​ Man Utd ៕ ​

ប្រភព៖ BBC | Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី