ភ្ញាក់ដូចជះទឹកកណ្ដាលមុខ! Park Shin Hye និង​ Choi Tae Joon នឹង​រៀបការ ហើយត្រៀមធ្វើជាប៉ាម៉ាក់គេឆាប់ៗ

  • 2021-11-23 02:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ តារាសម្ដែង Park Shin Hye បាន​ប្រកាសជា​សាធារណៈតាម​ Fan Cafe ផ្លូវការ​របស់ខ្លួនពីដំណឹង​មង្គលមួយ។

Park Shin Hye បាន​សរសេរថា៖

«សួស្ដី! នេះ​គឺ Park Shin Hye! អាកាសធាតុពិតជាស្រស់ស្រាយណាស់ប៉ុន្មាន​ថ្ងៃនេះ។ ខ្ញុំ​ចង់ដឹង​ណាស់​ថា​ តើ​អ្នក​បាន​ថែខ្លួន​ល្អហើយឬអត់? មួយរយៈមុន ខ្ញុំ​បាន​រកឃើញកុងត្រា​ដែល​ខ្ញុំ​បាន​ស៊ីញ៉េជាមួយ​នឹង​ក្រុមហ៊ុនដំបូង​របស់ខ្ញុំ​កាល​ពី​ ២០ឆ្នាំមុន។ កាលណោះ​ខ្ញុំ​ទើប​រៀន​ថ្នាក់ទី ៦ ហើយពេល​ចូល​ដល់ឆ្នាំ​ទី២ ពេលរៀនឆ្នាំទី ២ ថ្នាក់មធ្យមសិក្សា ខ្ញុំ​ក៏បាន​ចាប់អាជីពជាតារាសម្ដែង។ រយៈពេល​ ១៨ឆ្នាំ​បានកន្លងផុតទៅហើយ ពេល​វេលាដើរលឿនណាស់។

មាន​មនុស្សច្រើនណាស់ ដែលខ្ញុំ​បាន​ជួបក្នុងយុវភាព​របស់ខ្ញុំ ហើយក៏អរគុណ​សម្រាប់ក្ដីស្រឡាញ់ និងការលើកទឹកចិត្តកន្លងមក​ដែរ ខ្ញុំ​បាន​ក្លាយជាតារាសម្ដែង​ដែល​បង្ហាញ​អ្នក​គ្រប់គ្នា​នូវ​ភាព​ជា​ខ្្ូំ​ តាមរយៈការងារ​ជា​ច្រើនកន្លងមក។

មាន​ពេល​រាប់មិនអស់ទេ ដែល​ខ្ញុំ​សប្បាយ​ចិត្តពេល​នៅ​មុខកាមេរ៉ា ប៉ុន្តែពេល​ដែល​ខ្ញុំ​ជួប​ប្រទះ​នូវទុក្ខលំបាក អ្នកគាំទ្រ​ទាំងអស់គឺជា​អ្នក​ដែល​ផ្ដល់នូវកម្លាំង​ និង​ការលើកទឹក​ចិត្តដល់ខ្ញុំ។ ត្រឹមពាក្យមួយម៉ាត់ ឬពីរម៉ាត់ ពីអ្នកទាំងអស់គ្នា ប្រាប់​ខ្ញុំ​ឲ្យរឹងមាំ វាពិតជា​គ្រប់គ្រាន់ពេក​ទៅ​ហើយដើម្បី​ជម្រុញ​ចិត្តខ្ញុំ​ឲ្យងើបឈរឡើងវិញ។

ទាំងអស់​នេះ​អាច​ជាហេតុផល​ ហេតុអ្វី​ខ្ញុំ​មាន​អារម្មណ៍ថា​ភ័យ ដែល​ត្រូវជូនដំណឹង​មួយទៅកាន់អ្នកគ្រប់គ្នានៅថ្ងៃនេះ ហើយខ្ញុំ​ក៏​បារម្ភ​ខ្លាច​អ្នក​នឹង​ភ្ញាក់ផ្អើលខ្លាំង។ ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យអ្នក​ក្លាយជា​អ្នក​ដែល​បាន​ជ្រាប​នូវ​ដំណឹង​នេះ​មុន​គេ។

ខ្ញុំ​ជិត​រៀបការ​ហើយ ជាមួយនឹងមនុស្ស​ដែល​ខ្ញុំ​បាន​ស្រឡាញ់។ គាត់​គឹ​ជា​អ្នក​ដែល​គាំទ្រខ្ញុំ​មក​យូរ​មក​ហើយ និង​ក៏ជា​អ្នក​ដែល​ឱប​ក្រសោប Park Shin Hye ជាមួយនឹងភាពចំណុចខ្វះខាតរបស់នាងទាំងអស់ ដូច្នេះហើយខ្ញុំ​គ្រោង​នឹង​ចាប់ផ្ដើមជីវិតគូជាមួយម្នាក់នោះ ដោយអាពាហ៍ពិពាហ៍។

លើសពីនេះ​ទៅទៀត ទោះ​បី​ជា​ខ្ញុំ​ស្ទាក់ស្ទើរក្នុង​ការ​ពិភាក្សា​រឿង​នេះ​ ព្រោះវា​ត្រឹម​នៅ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ស្របពេល​យើង​ទើប​ចាប់ផ្ដើម​រៀបចំ​ពិធី​មង្គលការនេះ ប៉ុន្តែរបស់មាន​តម្លៃ​មួយ​ក៏​បាន​មករកពួកយើង។ ខ្ញុំ​ចង់​ប្រាប់​ទៅអ្នកទាំងអស់​គ្នា​ខ្លាំង​ណាស់។ ខ្ញុំ​សន្យានឹង​បង្ហាញរឿងល្អៗទៅកាន់អ្នកទាំងអស់គ្នា ទោះបី​ខ្ញុំ​មានគ្រួសារ​ហើយក៏ដោយ។

ចុងបញ្ចប់​ ខ្ញុំចង់អរគុណគ្រប់គ្នាសម្រាប់ក្ដី​ស្រឡាញ់ និងការគាំទ្រកន្លងមក ទោះ​បី​ខ្ញុំ​នៅ​មាន​ចំណុចខ្វះខាតក៏ដោយ។ ប្រហែលជា​ត្រូវ​ចំណាយ​ពេល​មួយរយៈ ប៉ុន្តែ​ខ្ញុំ​នឹង​ពង្រឹងសមត្ថភាព​ខ្ញុំ ដើម្បី​វិល​មក​វិញ ក្នុង​នាម​ជា​តារា​សម្ដែងជាថ្មី​នាពេល​ខាងមុខ​ឆាប់ៗតាមដែល​អាច ធ្វើបាន និង​មិនឲ្យអ្នក​រង់ចាំ​យូរទេ។

រហូត​ពេល​នោះមក​ដល់ សូមអ្នកទាំងអស់គ្នា រក្សា​សុខភាព​ឲ្យបាន​ល្អ ហើយខ្ញុំនឹង​លាអ្នកគ្រប់គ្នា​នៅពេល​នេះ​សិនហើយ»។

គួរដឹង​ដែរថា​ *Park Shin Hye បានសារភាព​ថា​នាង​ និង​តារា​រួមអាជីព Choi Tae Joon បាន​ទាក់ទង​ស្រឡាញ់គ្នាកាលពីឆ្នាំ ២០១៧ ម្ល៉េះ។ ពេល​នេះ​ផ្អែក​លើ​ការ​ឲ្យដឹងពីផលិតកម្ម Salt Entertainment របស់​នាង បាន​បញ្ជាក់ថា​ Shin Hye និង Tae Joon គ្រោង​នឹង​រៀបការ​នឹងគ្នានៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី