និស្ស័យគ្រប់រឿងរបស់ Shinhye និង Taejoon បញ្ជាក់ថាពួកគេពិតជាគូទេវតាប្រទានឲ្យជួបគ្នាពិតៗ

  • 2021-11-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ Park Shin Hye និង Choi Tae Joon ប្រកាសជា​សាធារណៈថា​ពួកគេ​ត្រៀមចូលរោងជ័យជាមួយគ្នា ព្រម​ទាំងជិតក្លាយជា​ប៉ាម៉ាក់គេទៀតនោះ ពរជ័យជាច្រើន​ពីសំណាក់អ្នកគាំទ្រ ក៏បាន​ស្រោចស្រពពួកគេ​ទាំងពីរ ដោយ​ម្នាក់ៗពិតជា​រីករាយនឹង​ដំណឹង​របស់គូស្នេហ៍មួយគូនេះណាស់។

ដោយឡែក​ ក្រោយ​ដំណឹង​នេះសាយភាយពេញ​ទឹកពេញដីភ្លាម មហាជន​ក៏ស្រាប់​តែលើកយកភស្តុតាងជា​ច្រើនកាល​ពីអតីតកាល និងវិភាគ​ពីនិស្ស័យ​របស់ Park Shin Hye និង Choi Tae Joon ដែល​សុទ្ធ​តែស្រដៀងៗគ្នា ប៉ុន្តែកម្រ​មាន​អ្នកចាប់អារម្មណ៍កន្លងមក៖

១. Park Shin Hye និង Choi Tae Joon គឺជាមិត្តរួមសាលា

ពួកគេ​បាន​ចូលរៀននៅសាលា Chung-Ang University ដូចគ្នា គ្រាន់តែ Park Shin Hye ចូលរៀន​មុន Choi Tae Joon មួយឆ្នាំ។ រហូត​ដល់ពេល ដំណឹង​ទាក់ទង​ស្នេហារបស់ពួកគេ​បែកធ្លាយ ក៏មាន​ការ​ឲ្យដឹង​ថា​ ពួកគេ​គឺជា​មិត្តល្អ​នឹង​គ្នា តាំង​ពី​សម័យ​នៅ​រៀនម្ល៉េះ។

២. ទាំង Shin Hye និង Tae Joon សុទ្ធ​តែ​ចូលសិល្បៈតាំងពី​តូចៗ

Choi Tae Joon ចូល​សិល្បៈនៅ​ឆ្នាំ ២០០១ ក្នុងរឿង «Piano» របស់ SBS ស្របពេល Shin Hye ចូលសិល្បៈនៅ​ឆ្នាំ ២០០៣ តាមរយៈវីដេអូ​បទ​ចម្រៀង «Flower» រួច​ទើបបាន​លេចមុខក្នុងរឿង «Stairway to Heaven» ក្នុងឆ្នាំ ២០០៣

៣. ពួកគេ​ធ្លាប់​រួមការងារ​ជាមួយគ្នា​ក្នុង​រឿងភាគ​មួយដែរមាន​ចំណងជើងថា «The King of Drama» ក្នុងឆ្នាំ ២០១២ របស់ទូរទស្សន៍ SBS

៤. ពួកគេសុទ្ធ​តែ​ធ្លាប់​ទម្លាយថា​ ចង់​រៀបការឆាប់ៗ

នៅឆ្នាំ ២០១៥ Shin Hye បាន​និយាយក្នុង​កម្មវិធីមួយថា​ ក្ដី​ស្រមៃ​មួយរបស់នាង​គឺ​ចង់​រៀបការ ហើយកាលពីតូច​នាង​គិតថា​ចង់ការនៅ​អាយុ ២៣ឆ្នាំទៀតផង។

មិនសូវ​ខុសពី Shin Hye ទេ បើងាកមក Tae Joon វិញ​បាន​និយាយថា លោកចង់រៀបការ​ឲ្យលឿនៗ។ នេះ​ជា​ការ​បង្ហើប​ពេល​លោក​ចូលរួមកម្មវិធី We Got Married

៥. ពួកគេ​សុទ្ធតែ​ធ្លាប់បាន​ធ្វើការជាមួយ​នឹង​មិត្តល្អ Hongki (F.T. Island)

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី