Prius Prime ឆ្នាំ២០១៧ លក់នៅខ្មែរជាង ៤ម៉ឺនដុល្លារ ចុះតម្លៃនាំចូលអស់ប៉ុន្មាន?

  • 2021-11-25 06:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ Hybrid កាន់​តែ​មាន​ភាព​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា ដោយ​សារ​វា​ជួយ​សន្សំ​សំចៃ ងាយ​ស្រួល​ប្រើ​ប្រាស់ តួយ៉ាង​ដូច​ជា​រថយន្ត Prius ជា​ដើម​ក៏​កំពុង​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​ផង​ដែរ។

ងាក​មក​តម្លៃ​នាំ​ចូល​វិញ​សម្រាប់​រថយន្ត​ Prius Prime Premium ស៊េរី​ឆ្នាំ២០១៧ មួយ​គ្រឿង​ក៏​អស់​ច្រើន​ដែរ មុន​ពេល​មក​ដល់​ទីផ្សារ​នៅ​ខ្មែរ និង​បាន​ដាក់​លក់​តម្លៃ​ថ្លៃ​គួរ​សម​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ នៅ​តែ​មាន​អ្នក​ទិញ​ជិះ​ជា​ច្រើន។ តាម​ប្រភព​ពី Auto US Direct Cambodia បាន​ប​ង្ហាញ​​ពី​តម្លៃនាំ​ចូល​ឡាន​ Prius Prime Premium ស៊េរី​ឆ្នាំ២០១៧ ដូច​ខាង​ក្រោម៖

  • តម្លៃឡាន ១ ៩៩៩៤ដុល្លារ (តម្លៃនៅអាមេរិក)
  • តម្លៃពន្ធនាំចូល ១ ៨៤១៣ដុល្លារ
  • តម្លៃដឹកជញ្ជូន ១ ៧៥០ដុល្លារ
  • តម្លៃឯកសារនៅខ្មែរ ៧០០ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ១ ៥០០ដុល្លារ

ដូច​នេះ​សម្រាប់​តម្លៃ​សរុបទាំងអស់របស់ឡាន Prius Prime Premium ស៊េរី​ឆ្នាំ២០១៧ មាន​តម្លៃ​ខ្ទង់ ៤ ២៣៥៧ដុល្លារ។

#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)។​

Prius Prime​ ​ឆ្នាំ​ ​២០១៧​ ដំណើរការ​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​ ​៤​ ​ចំណុះ​ ​១,៨​ ​លីត្រ​ ​កម្លាំង​ ​៩៥​ ​សេះ​ ​ល្បឿន​អតិបរមា​ ​១៣៥​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង, ទំនាយ​កង់​មុខ, ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ត​តង់​ ​(CVT), ប្រព័ន្ធ​ហ្រ្វាំង​ចាប់​មិន​រេ​ឡាន​ ​(ABS) ​រថយន្ត​នេះពាក់​កណ្ដាល​អគ្គិសនី​ ​(Hybrid)​ ​ម៉ូដែល​ ​Prius Prime​ ​ឆ្នាំ​ ​២០១៧​ ​ដែល​មាន​រូបរាង​ដ៏​ទាក់ទាញ​ ​អម​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ជា​ពិសេស​សមត្ថភាព​សន្សំ​សំចៃ​ ​បើកបរ​បាន​ជាង​ ​២០​ ​គីឡូម៉ែត្រ​ស៊ីសាំង​តែ​ ​១​ ​លីត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ Auto US Direct Cambodia

អត្ថបទ៖ ម៉េងងី