Power Bank នេះ​សាកថ្ម​ទូរសព្ទបាន​លឿនបំផុត​ ពី ០ ទៅ ១០០% មិនដល់កន្លះម៉ោងទេ តម្លៃជិត ៦០ដុល្លារ

  • 2021-11-25 07:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Elecjet បាន​អះអាងថា Power Bank ថ្មី​របស់​ខ្លួន​ម៉ូដែល Apollo Ultra គឺ​ជា Power Bank ដែល​អាច​សាកថ្មទូរសព្ទ​បានលឿនបំផុត​ក្នុងពិភពលោក។

Power Bank នេះមាន​ថាមពល​ 10 000mAh អាច​សាកបញ្ចូលថ្មទូរសព្ទ​ពី ០ ទៅពេញ ១០០% ប្រើពេលត្រឹមតែ ២៧នាទីប៉ុណ្ណោះ ពោលគឺ​លឿនជាង ៥ ទៅ ៦ដងនៃ​ Power Bank ផ្សេងទៀត ដែលមាន​ថាមពលដូចគ្នា។

ល្បឿនលឿន​នៃការសាកថ្មទូរសព្ទបែបនេះ គឺដោយសារ​តែ Power Bank Apollo Ultra ប្រើ​ប្រភេទថ្ម lithium-polymer ជាមួយនឹង​បច្ចេកវិទ្យា Real Graphene។ Power Bank នេះ​មានរន្ធ២ សម្រាប់​ប្រើជាមួយ​ខ្សែ USB-A និង USB-C PD 3.0។ ចំពោះ​ឆ្នាំងសាក​ដែល​ប្រើសម្រាប់​បញ្ចូលថាមពល Power Bank នេះ ឱ្យបានលឿន គឺ​ត្រូវប្រើជាមួយឆ្នាំងសាក 100W។

ក្រៅតែពីការ​សាកថ្មលឿន ក្រុមហ៊ុន Elecjet បន្ថែម​ទៀតថា Power Bank Apollo Ultra មានអាយុកាល ឬវដ្តសាកជាង ២៥០០ដងឯណោះ មុនពេល​សុខភាពថ្មរបស់វា​ធ្លាក់​ក្រោម ៨០% ដែល​វាយូរជាង​ Power Bank ដែលប្រើថ្មប្រភេទ lithium-ion ប្រហែល ៤ ទៅ ៥ដង។

Power Bank នេះ មានប្រវែង ១៣០មម ទទឹង ៦៨មម ​កម្រាស់ ១៧មម និងមាន​ទម្ងន់ ២៥៦ក្រាម។ វា​ត្រូវបាន​ដាក់​លក់​តាំងពីថ្ងៃទី១៤វិច្ឆិកា ដោយមាន​តម្លៃប្រមាណ ៥៩ដុល្លារ៕

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សំភី