២ឆ្នាំទៀត Apple នឹងលែងពឹងដង្ហើមដកពី 5G របស់ Qualcomm

  • 2021-11-26 01:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលដ៏ខ្លីខាងមុខ ឆ្នាំ២០២៣ Apple នឹងងាកចេញពីការប្រើប្រាស់ modem 5G របស់ Qualcomm ដោយនឹងផលិតខ្លួនឯងម្ដង ជាឈីប modem chip 4nm ផលិតនៅរោងចក្រ TSMC។ នេះបើយោងទៅតាមរបាយការណ៍ពី Nikkei Asia។

មុននេះផងដែរ របាយការណ៍មួយពីអ្នកទស្សន៍ទាយបច្ចេកវិទ្យាដ៏ល្បី Ming-Chi Kuo ក៏បានប៉ាន់ស្មានថា Apple នឹងប្តូរទៅប្រើ model ផលិតដោយខ្លួនឯងដំបូង នា ឆ្នាំ២០២៣ ផងដែរ។

គួរបញ្ជាក់ថា Apple បានស្វែងរកដំណោះស្រាយថ្មី សម្រាប់ modem 5G តាំងពី ឆ្នាំ២០១៨ មកម៉្លេះ ព្រោះតែជម្លោះប៉ាតង់នឹង Qualcomm។ ម៉្យាងទៀតក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួន ដោយទិញបច្ចេកវិទ្យា smartphone modem ពី intel ក្នុងតម្លៃ ១ពាន់លាន ដុល្លារផងដែរ។

លើសពីនេះ ជិតមួយឆ្នាំមុន Apple ក៏បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការលើ modem 5G របស់ខ្លួន ហើយវាថែមទាំងបានបើកដំណើរការមជ្ឈមណ្ឌល R&D ឯកទេសនៅ ទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ថែមទផងផង៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម