អ្នកស្រាវជ្រាវនិយាយថាការសម្លឹងមើលរូបថតធម្មជាតិអាចជួយពង្រឹងសុខភាពផ្លូវចិត្ត

  • 2021-11-27 02:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលអ្នកមានអារម្មណ៍ធុញថប់ ស្មុគស្មាញ និងស្រេ្តសពីការងារ ការមើលរូបភាពនៃធម្មជាតិ និងការនៅជិតកន្លែងបៃតងអាចធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង។ កន្លែងទេសចរណ៍ រមណីយដ្ឋានធម្មជាតិ ជាជំនួយការដ៏ល្អក្នុងការកាត់បន្ថយភាពតានតឹង។

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

កាន់តែមានប្រសិទ្ធភាពល្អ ប្រសិនបើលោកអ្នកបានទៅលេងដោយផ្ទាល់ យ៉ាងណាមិញបើមិនអាចទៅដល់កន្លែងលេងទេនោះ យ៉ាងហោចណាស់ក៏បានមើលទេសភាពស្អាតៗ ក្នុងរូបភាពផងដែរ។

ដូច្នេះដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយការតានតឹង មកមើលរូបភាពខាងក្រោមនេះជំនួយសុខភាព៖

  • មើលរូបភាពព្រៃព្រឹក្សា មិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមចំណែកដល់សុខុមាលភាពរាងកាយរបស់អ្នក កាត់បន្ថយសម្ពាធឈាម ចង្វាក់បេះដូង ភាពតានតឹងសាច់ដុំ និងការផលិតអរម៉ូនស្ត្រេសផងដែរ
  • អង្គរ ខានបានទៅលេងយូរ នឹកចង់ទៅសៀមរាប តែមិនទាន់មានពេលមែនអត់? ចឹង មើលរូបភាពលេងៗសិន រំឭកអនុស្សាវរីយ៍ចាស់ៗ
  • ឆ្នេរសមុទ្រ (ភាពធំល្វឹងល្វើយនៃផ្ទៃសមុទ្រ នឹងកាន់តែធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ បំបាត់ទុកកង្វល់)។

នៅពេលដែល លោកអ្នកមានអារម្មណ៍ល្អ ធូរស្រាលហើយនោះ ទាំងសុខភាពផ្លូវចិត្ត ផ្លូវកាយ ការងារ ក៏អាចរលូនទៅតាមនោះដែរ៕

រូបភាព៖ myTravel Tours, អ្នកសៀមរាប

អត្ថបទ៖ សុខុន សុម៉ាភាវី