ខាន​វ៉ៃ​យូរ​នេះ​ទម្ងន់​ពិត​បច្ចុប្បន្ន​របស់​ រឿង​ សោភ័ណ្ឌ...​

  • 2021-11-26 02:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​កណ្ដាប់​ដៃ​ រឿង​ សោភ័ណ្ឌ​ គឺ​អាក់ខាន​ឡើង​សង្វៀន​គុន​ខ្មែរ​យូរ​ណាស់​មក​ហើយ​ដោយ​បញ្ហា​កូវីដ​ ១៩​ ផង​ និង​បញ្ហា​សុខភាព​ខ្លះៗ​ផង​ យ៉ាងណា​គីឡូ​ពិត​របស់​គេ​បច្ចុប្បន្ន​នេះ​គឺ​ ៧៧​គីឡូក្រាម។​

សោភ័ណ្ឌ កន្លងទៅ(រូបភាពផេកប្រដាល់​ថ្មគោល)

នេះ​បើ​តាម​ការ​សម្ភាស​របស់​ សោភ័ណ្ឌ​ ម្សិលមិញ​គឺ​បញ្ហា​ទម្ងន់​របស់​គេ​នៅ​ពេល​នេះ​ឡើង​ដល់​ ៧៧​គីឡូក្រាម​បន្ទាប់​ពី​ខាន​ឡើង​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជាង​១ឆ្នាំ​មក​នេះ។​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​ចូល​ហ្វឹកហាត់​វិញ​បណ្ដើរៗ​ហើយ​គិត​ទៅ​បាន​ជិត​១ខែ​ផង​ដែរ។​

សោភ័ណ្ឌ​ បន្ថែម​ទៀត​ថា​ រូប​គេ​ចាប់​ផ្ដើម​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ​ ជា​ពិសេស​ការ​បើក​ឲ្យ​មាន​កីឡាករ​បរទេស​​អាច​ចូល​មក​វ៉ៃ​នៅ​កម្ពុជា​វិញ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​បញ្ជាក់​ថា​ គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​អាច​ទាក់ទង​ខ្លួន​ឲ្យទៅ​វ៉ៃ​បាន​ដោយ​គ្រាន់តែ​ប្រាប់​មុន​១ខែ​ដើម្បី​ហាត់​ត្រៀម​ប៉ុណ្ណោះ។​

សោភ័ណ្ឌ កន្លងទៅ(រូបភាពផេកប្រដាល់​ថ្មគោល)

រំលឹក​ដែរ​ថា​ ដោយ​បញ្ហា​ជំងឺ​កូវីដ​ ១៩​ ផ្ទុះ​ខ្លាំង​ទាំង​កម្ពុជា​ និង​បណ្ដា​ប្រទេស​ជិត​ខាង​កន្លង​ទៅ​នេះ​គឺ​ខាង​កម្ពុជា​បាន​បិទ​ជ្រក​ព្រំដែន​គោក​ និង​សកម្មភាព​ប្រមូល​ផ្ដុំ​ដូច​ជា​ចលនា​កីឡា​ផ្សេងៗ​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​មួយ​នេះ។​ ក្នុង​នោះ​កីឡាករ​បរទេស​ដូច​ជា​ថៃ​ គឺ​មិន​បាន​មក​ប្រកួត​នៅ​កម្ពុជា​ទាល់តែ​បច្ចុប្បន្ន​ យ៉ាងណា​ចាប់​ពី​ពេល​នោះ​ដែរ​គឺ​ សោភ័ណ្ឌ​ ក៏​បាន​ផ្អាក​ឡើង​សង្វៀន​ដូច​គ្នា។​ ថ្មីៗ​នេះ​សម្ដេច​តេជោ​ បាន​ប្រកាស​ឲ្យ​បើក​ដំណើរ​ការ​គ្រប់​អាជីវកម្ម​នៅ​ចាប់​ពី​ថ្ងៃ​ទី៣០​ វិច្ឆិកា​នេះ​ហើយ​ ខណៈ​សង្វៀន​គុន​ខ្មែរ​ក៏​ត្រៀម​ទទួល​កីឡាករ​បរទេស​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​ថ្មី​ដែរ។​

អត្ថបទ៖ នួន ស៊ីណា​