ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងចាក់វ៉ាក់សាំងចំនួន ៥០ ភាគរយនៃក្រុមគោលដៅនៅចុងខែធ្នូឆ្នាំនេះ

  • 2021-12-01 02:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងចាក់វ៉ាក់សាំងចំនួន ៥០ ភាគរយនៃក្រុមគោលដៅនៅចុងខែធ្នូឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។

របាយការណ៍បានឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Thet Khaing Win​ បាននិយាយនៅក្នុងកិច្ច ប្រជុំជាមួយបុគ្គលិកសុខាភិបាលកាលពីពេលថ្មីៗនេះថា មនុស្សជាង ១៧ លាននាក់ ដែលមាន ៥០ ភាគរយនៃក្រុមគោល ដៅដែលមានអាយុលើសពី ១៨ ឆ្នាំ ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវបានចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាង ហោចណាស់ម្តងនៅចុងឆ្នាំនេះ។

រដ្ឋមន្ត្រីបាននិយាយថា ការឃ្លាំមើលការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងត្រូវបានពង្រឹងដើម្បីការពារវីរុសថ្មីនៃជំងឺកូវីដ-១៩ មិនឱ្យចូលតាមព្រំដែន ដោយបន្ថែមថា ការត្រៀម លក្ខណៈសម្រាប់រលកបន្ទាប់គួរតែត្រូវបានធ្វើឡើងតាមបទពិសោធន៍ដែលទទួលបាន ខណៈដែលរលកទីបីនៃជំងឺកូវីដ-១៩ កំពុងស្ថិតក្រោមការគ្រប់គ្រង។

យោងតាមតួលេខចុងក្រោយរបស់ក្រសួង មនុស្សជាង ១១,៦ លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ខណៈដែលមនុស្សជាង ៤,៨ លាននាក់បានទទួលវ៉ាក់សាំងដំបូងនៃជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា៕

ប្រភព៖ Xinhua   ប្រែសម្រួល៖ សៀនហួរ