FIFA កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាចាប់បាល់ Off-side ថ្មីមួយទៀតត្រៀមប្រើនៅ World Cup 2022

  • 2021-12-01 03:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា “Semi-automatic offside technology” គឺជាការរៀបចំតម្លើងកាមេរ៉ានៅលើដំបូលកីឡដ្ឋាន ដែលមានសមត្ថភាពអាចគណនាបានលឿនរហ័ស អាចចាប់ចំចំណុចពេលបាល់ចេញពីជើងកីឡាករ និងទីតាំងកីឡាករកំពុងឈរបញ្ចប់ទី រួចបញ្ជូនទិន្នន័យទៅមន្រ្តីអាជ្ញាកណ្ដាលនៅក្នុងបន្ទប់ Operating room ដើម្បីសម្រេចចិត្តបាល់នោះ Off-side មែនឬអត់?

កំពុងសាកល្បង
បច្ចេកវិទ្យាថ្មីចុងក្រោយបំផុតរបស់ FIFA ត្រូវបានអភិវឌ្ឍន៍និងតម្លើងសាកល្បងក្នុងការប្រកួតពានរង្វាន់ FIFA Arab Cup 2021 តែមិនទាន់បានសម្រេចលទ្ធផលផ្លូវការយ៉ាងណាទេ។ យ៉ាងណាមិញ ដំណាក់កាលសាកល្បងនេះនឹងអាចចេញរូបរាងឆាប់ៗនេះ។

ប្រសិនបើជោគជ័យ បច្ចេកវិទ្យានេះអាចជួយសម្រួលដល់ការសម្រេចចិត្តរបស់មន្រ្តីអាជ្ញាកណ្ដាល ប្រើពេលខ្លី ទទួលបានលទ្ធផលលឿន និងកាត់បន្ថយរយៈពេលរង់ចាំយ៉ាងអន្ទះសារពីកីឡាករ។

លើសពីនេះទៀត គេអាចនឹងយកវាទៅប្រើប្រាស់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងធ្វើឡើងនៅក្នុងប្រទេស កាតា ខាង​មុខនេះ។

បច្ចុប្បន្ន នៅតាមកីឡដ្ឋានក្នុងប្រទេសជាច្រើនបានតម្លើងបច្ចេកវិទ្យាជំនួយ VAR (Video Assistant Referee) គឺជាការរៀបចំកាមេរ៉ាដាក់តាមបង្គោលទីនិងភ្ជាប់ជាមួយកម្មវិធីដែលប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ ចាប់តាំងពីការប្រកួត FIFA World Cup 2018 ធ្វើឡើងក្នុងប្រទេសរុស្សី និងបន្តដល់សព្វថ្ងៃ៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី