ចង់​មើល​បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ ប្រឡង​បាក់​ឌុប ឥឡូវក្រសួង​បញ្ចេញ​កាល​បរិច្ឆេទ​ហើយ!

  • 2021-12-02 04:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ កាន់​តែ​ខិត​ជិត​មក​ដល់ ខណៈ​នៅ​ថ្ងៃ​នេះក្រសួងអប់រំ បាន​បញ្ចេញ​កាល​បរិច្ឆេទ​ពីការ​បិទ​ឈ្មោះ និង​ព័ត៌មាន​សំខាន់​ៗ​ផ្សេង​ទៀត​របស់​សិស្ស​ដែល​ត្រូវ​ប្រឡង​ឆ្នាំ​នេះ​ហើយ។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ការកំណត់ បញ្ជីឈ្មោះបេក្ខជន លេខ តុ លេខ បន្ទប់ និង បទប្បញ្ញត្តិ ផ្សេងៗ ទាក់ទងនឹងការប្រឡងដែលនឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡង ចាប់ពីម៉ោង ៩:០០ព្រឹក ថ្ងៃ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២១ ។

ដំណឹង​នេះ សម្រាប់ជាដំណឹងទៅដល់សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២០- ២០២១ ដែលមានសម័យប្រឡងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ដូចនេះសម្រាប់បេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សូមកុំភ្លេចទៅទទួលពត៌មានទាំងអស់នេះនៅថ្ងៃខែដូចដែលបានបញ្ជាក់ខាងលើ ជៀសវាងមានការភ័ន្តច្រឡំឬក៏បញ្ហាផ្សេងនៅពេលប្រឡង៕

ប្រភព៖ facebook   អត្ថបទដោយ៖ សាន សុធារដ្ឋ