មកស្គាល់ Emoji មានអ្នកប្រើច្រើនបំផុតក្នុងឆ្នាំ២០២១

  • 2021-12-03 02:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Emoji សើចហៀរទឹកភ្នែក ឬ Tears of Joy បានបន្តជា Emoji ដ៏ពេញនិយមបំផុតមួយ ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោកក្នុងឆ្នាំ២០២១ នេះបើយោងតាមបញ្ជីរបស់ Unicode Consortium នៃ Emoji កំពូលដែលប្រើពេញមួយឆ្នាំ។

រីឯ Emoji កំពូលៗផ្សេងទៀតដែលពេញនិយមបន្ទាប់គឺ emoji បេះដូង សើចបះជើង មេដៃ យំ សំពះ មាត់បេះដូង មុខមានបេះដូង ភ្នែកបេះដូង និង emoji មុខអៀន ជាដើម។

មិនខុសពីឆ្នាំមុនៗនោះទេ emoji សើចហៀរទឹកភ្នែក និងបេះដូង គឺជា emoji កំពូលពីរ ដែលពេញនិយមខ្លាំងកាលពី ឆ្នាំ២០១៩ ផងដែរ។

គួរបញ្ជាក់ថា Emoji មានប្រភពមកពី ប្រទេសជប៉ុន ដែលសរសេរថា 絵文字 មានអត្ថន័យថា អក្សររូប។ វាត្រូវវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៩៩ ដោយជនជាតិជប៉ុនម្នាក់ មានឈ្មោះថា Shigetaka Kurita។

កាលនោះ emoji ដើម មានចំនួន ១៧៦ ត្រូវបានដាក់ឱ្យប្រើនៅលើសារអេឡិចត្រូនិច និងគេហទំព័រ ដើម្បីបញ្ជាក់ពីរូបសញ្ញាអ្វីមួយ ដូចជាធម្មជាតិ របស់ប្រើប្រាស់ អាកាសធាតុ និងអារម្មណ៍របស់មនុស្ស៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល