ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថល Hitachi សូមណែនាំផលិតផលរក្សាទុកទិន្នន័យល្អបំផុត VSP-G/F/E សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា

  • 2021-12-03 10:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃសមរម្យ, ជាទីទុកចិត្ដសម្រាប់​ការប្រើប្រាស់​គ្រប់សឹងតែ​ករណីទាំងអស់,ធានាជូននូវដំណើរការរលូន ១០០% និងមិនបាត់បង់ទិន្នន័យ, បង្កើនប្រសិទ្ធភាពខ្ពស់ពេលប្រតិបត្តិការ និងរក្សាដំណើរការគ្រប់ពេលដោយប្រព័ន្ធ AI, ងាយស្រួលតំឡើងប្រើរយៈពេលខ្លី, ជួយជម្រុញកាន់តែប្រសើរជាងមុននូវដំណើរការបច្ចេកវិទ្យា DevOps និង Storage Virtualization ដោយប្រតិបត្តិការបែបសាមញ្ញ។

-ផលិតផល G-Series Storage :

ផលិតផល G-Series Storage គឺជាផលិតផលកម្រិតមធ្យមល្អបំផុតសម្រាប់ម្ចាស់ អាជីវកម្មខ្នាតតូច។ ចំពោះប្រភេទ G-Series VSP មានច្រើនម៉ូឌែលដូចជា៖ G130, G350, G370, G700 និង G900 ជាដើម។ល។ គ្រប់ម៉ូឌែលទាំងអស់នោះ សុទ្ធតែមានតម្លៃសមរម្យ ផ្តល់ភាពងាយស្រួលអាចរក្សាទុកទិន្នន័យ បានគ្រប់ករណី ទាំងអស់ មិនធ្វើឲ្យសេវាកម្មលោកអ្នកធ្លាក់ចុះបណ្ដាលឲ្យប្រាក់ចំណូលក្រុមហ៊ុនស្ថិតក្នុងកម្រិតហានិភ័យ អ្វី ឡើយ។ មានភាពធន់រឹងមាំធានាបាន ១០០% ពីក្រុមហ៊ុន Hitachi រីឯដំណើការនៃការផ្ទេររបស់មជ្ឃមណ្ឌលទិន្នន័យ (Data Center) ទៅកាន់ទម្រង់ Cloud platform រហ័សនិងប្រកបដោយសុវត្ថិភាពខ្ពស់។

-ផលិតផលថ្មី VSP E-Series ផ្ដល់ជូននូវប្រសិទ្ធិភាពការងារយ៉ាងរលូន គ្មានឧបសគ្គមករារាំង

ក្នុងនាមយើងជាក្រុមហ៊ុនចែកចាយផ្ដាច់មុខ ថ្ងៃនេះសូមណែនាំលោក-លោកស្រី ជូនជ្រាបជាដំណឹងអំពី ផលិតផលថ្មី VSP E590 និង VSP E790 គឺជាប្រភេទ Servers រក្សាទុកទិន្នន័យសក្តិសមបំផុត ចំពោះម្ចាស់ អាជីវកម្មខ្នាតតូចនិងមធ្យមទាំងអស់។ ផលិតផលថ្មីទាំងពីរនេះ សមត្ថភាពខ្ពស់ដំណើរការដោយប្រព័ន្ធ hybrid ផ្ដល់ជម្រើសជូនអតិថិជននូវភាពបត់បែនគ្រប់កាលៈទេសៈ ដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេស មិនទទួល រងបន្ទុកការងារធ្ងន់។ លើសពីនេះទៀត វាអាចគណនាបានរហ័សជាមួយនឹងភ្ជាប់បច្ចេកវិទ្យាទំនើបចុងក្រោយគឺ Cloud Service Platform ដើម្បីជួយសម្រួលដល់អតិថិជនអាចធ្វើការពង្រីកបន្ថែមនូវទំហំផ្ទុកទិន្នន័យទៅ Cloud ។ ភាពស៊ីមេទ្រីគ្នានៃប្រព័ន្ធ Hybrid Cloud Data និងប្រព័ន្ធដំណើការ Storage Virtualization ធ្វើឲ្យដំណើរឆ្ពោះ​ទៅ​នៃ​ ទម្រង់ដែល​រៀបរាប់ទាំងប៉ុន្មាន ផ្តល់មកវិញនូវ​ដំណោះស្រាយផ្នែកសេវាកម្មទិន្នន័យ យ៉ាងល្អប្រសើរ។

បន្ថែមលើសពីនេះទៀត បច្ចេកវិទ្យា NVMe All-Flash Storage ឥឡូវនេះអតិថិជនអាចមានជម្រើសពីរគឺ៖ ជ្រើសយក all-NVMe និង all-SAS ឬភ្ជាប់វាទាំងពីរតែម្ដងក៏បាន។ ចំពោះករណីការពង្រីកបន្ថែមលើ SAS ទៅ ឧបករណ៍ VSP E590 និង E790 តម្រូវឲ្យមានត្រឹមតែ​ដែនសេវាកម្រិតតូចល្មម ក៏អាចដំឡើងកម្មវិធីជូនភ្ញៀវ ដែលជាម្ចាស់អាជីវកម្មតូចនិងមធ្យមទាំងអស់ ដើម្បីធ្វើឲ្យប្រាកដថា​អតិថិជន​មិនជួបឧបសគ្គ​ណាមួយ អំឡុងពេលដំឡើងទៅកាន់ទំហំរក្សាទុកទិន្នន័យកម្រិតខ្ពស់ ក្នងន័យការពារសុវត្ថិភាពទិន្នន័យ (data retention) ។

មុខងារសំខាន់ៗនៃ VSP E-Series មានដូចជា៖ មិនស្មុគស្មាញផ្តល់ភាពងាយស្រួល អាចដំឡើងដោយខ្លួនឯងបាន ព្រមទាំងមានការណែនាំត្រឹមត្រូវទៅតាមជំហាននិមួយៗ អាចដំណើរការបានភ្លាមគ្រាន់តែដំឡើងរួចរាល់ត្រឹមតែ រយៈពេល ៣០ នាទីប៉ុណ្ណោះ។

ជាមួយនឹងផលិតផល VSP E-Series ការភ្ជាប់បច្ចេកវិទ្យា Hybrid Cloud បានជួយសម្រួលទំហំការងារធំៗ​មកជា ផ្នែកតូចៗមិនស្មុគស្មាញ​​លើការគ្រប់គ្រងទិន្នន័យនៃ data fabric ឬក្នុងន័យ Edge-to-Cloud Data Fabric ។ ថ្ងៃនេះក្រុមហ៊ុនយើងខ្ញុំ ក៏សូមប្រកាសជូនដំណឹង​អំពីកិច្ចសហការ​ជាមួយ​នឹង Anthos ដែលជាសេវាកម្ម Google Cloud Service ឈានមុខគេរបស់ក្រុមហ៊ុន Google ក្នុងការគ្រប់គ្រងទិន្នន័យ គ្របដណ្ដប់ទៅលើទម្រង់ផ្សេងទៀត ដែលមានសេវាកម្មគ្រប់គ្រងទិន្នន័យដូចគ្នា (multiple public cloud)។

Hitachi ក៏បានសហការរួមជាមួយនឹង Red Hat OpenShift គឺជាក្រុមហ៊ុនឈានមុខគេទៅលើ Kubernetes platform ។ លើសពីនេះទៀត Hitachi ក៏សូមណែនាំ ឲ្យបានស្គាល់ពី Hitachi Replication Plug-In គឺជា Plug-in ប្រើប្រាស់សម្រាប់ជាស្ពាន ក្នុងការ​ភ្ជាប់ data service ទៅកាន់គ្រប់ឧបករណ៍ Hitachi VSP និងស្រឡាយ E-Series family ជាដើម។

សូមទស្សនាវីដេអូខាងក្រោម៖

អំពីក្រុមហ៊ុន Hitachi, Ltd

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi, Ltd មានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលល្បីល្បាញខាងជំនាញបច្ចេកវិទ្យាស្វែងរកដំណោះស្រាយលើបញ្ហាសង្គម។ ក្រុមហ៊ុនទទួលបាន ចំណូលសារពើពន្ធជាលើកដំបូងក្នុងឆ្នាំ ២០១៦ ចំនួន ៩,១៦២២ ប៊ីលានយេនស្មើនឹងចំនួន ៨១,៨ ប៊ីលាន ដុល្លារ (ពាន់លានដុល្លារ)។ សម្ព័ន្ធ Hitachi Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេផ្នែក Social Innovation ស្វែងរកដំណោះស្រាយលើបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យា ដែលមានបុគ្គលិកបម្រើការច្រើនជាង ៣០៤ ០០០ នាក់ នៅទូទាំងពិភពលោក។ ជាមួយនឹងកិច្ចសហការ​បែបនេះ Hitachi បានផ្តល់​នូវដំណោះស្រាយជូនអតិថិជនទៅ ច្រើនប្រទេសនៅជុំវិញពិភពលោក ដែលគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមមាន៖ ការផ្គត់ផ្គង់, ការអភិវឌ្ឃន៍ទីក្រុង, វិស័យឧស្សាហកម្មនិងថាមពល, វិស័យហិរញ្ញវត្ថុ, វិស័យរដ្ឋបាលសាធារណៈ និងវិស័យសុខាភិបាលផងដែរ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាច​ស្វែង​រកលើ៖ www.hitachi.com

លោកអ្នកអាច​ស្វែង​រកយើងនៅលើ៖ Hitachi.com ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Elite Technology JSC Pte Ltd (សឹង្ហបុរី)

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd មានមោទនភាពក្លាយជាសមាជិកនៃសម្ព័ន្ធ Elite Technology Jsc Group នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនរបស់យើងបានចុះបញ្ជីកាលពីខែមេសាឆ្នាំ ២០២០ ក្លាយជាតំណាងចែក ចាយផ្ដាច់មុខនៅក្នុងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងសឹង្ហបុរី។

ជាមួយនឹងការសហការយ៉ាងស្អិតរមួត រួមទាំងការបណ្ដុះ​បណ្ដាលក្រុម​​បុគ្គលិកផ្នែកលក់ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ មាន​ផ្តល់សេវាប្រឹក្សាទាំងមុន និងក្រោយលក់ជូនអតិថិជនផងនោះ បានធ្វើឲ្យពួកយើងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ ឈានមុខគេនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានក្រុមហ៊ុនឯកទេសផ្សេងៗដូចជា Oracle, Hitachi, Palo Alto ជាដើម។ល។

ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវដំណោះស្រាយជាកញ្ចប់យ៉ាងសំបូរបែបទាំងផ្នែក Hardware និង Software ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកសេវាកម្ម។ ពួកយើងបេ្តជ្ញាចិត្តខ្ពស់ដើម្បីធ្វើយ៉ាងណារក្សានូវកិត្តិនាមជា “ក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។”

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd ទទួលស្គាល់ជាច្រើនឆ្នាំនៅលើទីផ្សារដែលមានផលិតផល គុណភាព ខ្ពស់ មានទំនុកចិត្ត និងសេវាកម្មផ្គត់ផ្គង់ល្អឥតខ្ចោះសម្រាប់រដ្ឋាភិបាល រួមទាំងវិស័យឯកជនដូចជា ក្រុមហ៊ុនទូរគមនាគមន៍ និងធនាគារហរិញ្ញវត្ថុ ជាដើម។ល។

យើងរំពឹងយ៉ាងមុតមាំថានឹងបង្កើនទំនាក់ទំនង រវាងដៃគូពាណិជ្ជកម្មរបស់យើងឲ្យបានកាន់តែស្និទ្ធស្នាល និងបន្តជាដៃគូច្រើនឆ្នាំទៅមុខទៀតដើម្បីផ្តោះផ្តូនូវគុណតម្លៃ និងដំណោះស្រាយផ្នែកបច្ចេកវិទ្យាឈានមុខគេ។

លោកអ្នកអាច​ស្វែង​រកយើងនៅលើ៖ websiteចុចឈ្មោះទីនេះ ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ LinkedIn | Facebook | Telegram

សម្រាប់ព័ត៌មានបន្ថែមអាច​សាក​សួរ៖ កញ្ញា សែម​ វួចនី | ទូរសព្ទ: +855 10 961 821 | អ៊ីម៉ែល: vouchny@elite-jsc.com

ប្រភព៖

-Blog: Break Barriers, Not the Bank, With New Hitachi VSP E Series Midrange Storage

-Blog: VSP G-Series Storage Products.

-Blog: VSP E series matrix

-Blog: Hitachi Vantara Customers use Cases

អត្ថបទ៖ រក្សា

អត្ថបទថ្មី