ដឹងទេ តើភាពយន្តខ្មែរណាដែលឈរឈ្មោះដណ្ដើមពានអូស្ការដំបូងគេក្នុងប្រវត្តិសាស្ត្រ?
- 2024-12-25 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ តើភាពយន្តខ្មែរណាដែលឈរឈ្មោះដណ្ដើមពានអូស្ការដំបូងគេក្នុងប្រវត្តិសាស្ត្រ?
ចន្លោះមិនឃើញ
ស្ថិតក្នុងសម័យកាលនៃវិស័យភាពយន្តមានការកើនឡើង និងសន្ទុះនៃការគាំទ្រមានស្ទុះឡើងខ្លាំងនេះ សង្កេតឃើញថាចំនួនភាពយន្តខ្នាតធំបានចេញផ្សាយជាបន្តបន្ទាប់ ពីមួយខែទៅមួយខែមិនតិចរឿងឡើយ។
យ៉ាងណា ទោះមានការកើនឡើងនៃចំនួននៃការផលិតបែបណាក៏ដោយ ក៏គេនៅចាំមិនភ្លេចនូវជោគជ័យលើកដំបូងរបស់ភាពយន្តខ្មែរ ដែលនាំកម្ពុជាទៅដល់ឆាកអន្តរជាតិ។ ក្នុងចំណោមភាពយន្តខ្នាតធំដែលបានចេញផ្សាយកន្លងមក ភាពយន្តខ្មែរដែលល្បីល្បាញ និងជាប់ជាភាពយន្តល្អ ព្រមទាំងមានឱកាសឈរឈ្មោះដណ្ដើមពានរង្វាន់អូស្ការដំបូងគេ គឺរឿង «រូបភាពដែលបាត់បង់» ឬ The Missing Picture របស់អ្នកដឹកនាំរឿង ប៉ាន់ រិទ្ធី ចេញផ្សាយនៅឆ្នាំ ២០១៣។
ជាមួយគ្នានោះ នេះគឹជាភាពយន្តខ្មែរ ដែលផលិតឡើងដោយអ្នកដឹកនាំរឿងអន្តរជាតិឈានមុខគេរបស់កម្ពុជា គឺលោក ប៉ាន់ រិទ្ធី ដែលនិយាយអំពីគ្រួសារស្ត្រីដែលតស៊ូ ដើម្បីរស់រានមានជីវិត បន្ទាប់ពីការស្លាប់របស់បុព្វបុរសគ្រួសារដោយសារជំងឺជើងម្យ៉ាង។
រឿងនេះកើតឡើងជាច្រើនឆ្នាំ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ហើយជារឿងមួយក្នុងចំណោមរឿងភាគខ្មែរជាច្រើនដែលត្រូវបានចេញផ្សាយជាអន្តរជាតិ។ ក្រៅពីបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក ភាពយន្តនេះក៏ត្រូវបានចេញផ្សាយនៅប្រទេសដទៃទៀត ពិសេសការលេចមុខមាត់នៅក្នុងមហោស្រព Cannes Film Festival ឆ្នាំ ២០១៣។
ទោះពុំបានឈ្នះពានធំពីអូស្ការ ប៉ុន្តែរឿង «រូបភាពដែលបាត់បង់» ក៏មានឱកាសអស្ចារ្យឈ្នះពានជាច្រើនផ្សេងទៀតដែរដូចជា៖
ពានរង្វាន់ Un Certain Regard Prize ពីមហោស្រពភាពយន្ត Cannes Film Festival ឆ្នាំ ២០១៣
ពាន Grand Jury Prize ពីមហោស្រពភាពយន្ត Cinemanila International Film Festival ឆ្នាំ ២០១៣
ពាន Best Documentary ពីកម្មវិធី Lumières Awards លើកទី ២១៕