ផ្ទុះភ្នំភ្លើង នៅឥណ្ឌូនេសុី បណ្តាលឱ្យខូចខាតផ្ទះសម្បែង មនុស្សច្រើននាក់បាត់ខ្លួនរកមិនទាន់ឃើញ
- 2021-12-07 02:34:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះភ្នំភ្លើង នៅឥណ្ឌូនេសុី បណ្តាលឱ្យខូចខាតផ្ទះសម្បែង មនុស្សច្រើននាក់បាត់ខ្លួនរកមិនទាន់ឃើញ
ចន្លោះមិនឃើញ
ឥណ្ឌូនេសុី ជាប្រទេសមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលជារឿយៗតែងប្រឈមមុខជាមួយគ្រោះធម្មជាតិ បំផ្ទុះភ្នំភ្លើង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានករណីផ្ទុះភ្នំភ្លើង Semeru បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និង ខូចខាតផ្ទះសម្បែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ភ្នំភ្លើង Semeru មានទីតាំងស្ថិតនៅក្នុងខេត្ត Java ភាគខាងកើតនៃប្រទេសឥណ្ឌូនេសុី ហើយបានផ្ទុះ កាលពីថ្ងៃសៅរ៍ ទី ៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ បើតាមការបញ្ជាក់ពី នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសនេះ បានឱ្យដឹងថា បំផ្ទុះភ្នំភ្លើង Semeru ក្រៅពីបណ្តាលឱ្យមានមនុស្សស្លាប់ ១៤នាក់ នៅមានមនុស្សរងរបួស ៥៦នាក់ ក្នុងចំណោមនោះ មាន៣៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជាច្រើននាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។
យ៉ាងហោចណាស់ មនុស្ស ១៣០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយពីផ្ទះសម្បែងរាប់រយខ្នង និង សាលារៀនចំនួន ៣៣ទីតាំង ត្រូវបានបំផ្លាញដោយហេតុការណ៍បំផ្ទុះភ្នំភ្លើង នៅក្នុងខេត្ត Java ប្រទេសឥណ្ឌូនេសុី៕