Update ថ្មី! Google ដាក់ឱ្យប្រើមុខងារតេជាសំឡេង និងវីដេអូជាមួយកម្មវិធី Gmail ហើយ

  • 2021-12-08 08:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បានប្រកាសថា បានបន្ថែមមុខងារតេជាសំឡេង និងវីដេអូ តាមរយៈ Google Chat ជាមួយកម្មវិធី Gmail ដែលកាលពីមុនដើម្បីលោកអ្នកអាចធ្វើការហៅទូរសព្ទចេញពីក្នុងកម្មវិធី Gmail នៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android អ្នកប្រើប្រាស់ត្រូវផ្ញើការអញ្ជើញជាមុនតាមរយៈ Google Meet ដែលធ្វើឱ្យការប្រើប្រាស់មានភាពសាំញ៉ាំ និងមានកម្រិត។

ក្នុងពេលនេះ អ្នកប្រើប្រាស់អាចធ្វើការហៅទូរសព្ទ ដោយគ្រាន់តែចុចនៅលើរូបតំណាងទូរសព្ទ និងវីដេអូថ្មី ដែលបង្ហាញនៅជ្រុងខាងលើផ្នែកខាងស្តាំនៃកម្មវិធី។ លើសពីនេះ អ្នកប្រើប្រាស់ដែលចាប់ផ្តើមការហៅទូរសព្ទពីកម្មវិធី Google Chat នឹងត្រូវបានបញ្ជូនបន្តទៅកាន់កម្មវិធី Gmail វិញ។

គូសបញ្ជាក់​ដែរថា មុខងារហៅទូរសព្ទនេះកំពុងដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី ៦ខែធ្នូ កន្លង​ទៅ សម្រាប់អ្នកប្រើប្រាស់ដែលមានគណនី Google Workspace, G Suite ឬ personal Google៕

ប្រភព៖ Anti Cyber Crime Department