លេចដំណឹង! WhatsApp នឹងបន្ថែមជម្រើសថ្មីមួយចំនួនជាមួយនឹងមុខងារលុបសារដោយស្វ័យប្រវត្តិ

  • 2021-12-09 03:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​មានដំណឹង​ថា WhatsApp នឹង​ដាក់ឱ្យប្រើប្រាស់មុខងារលុបសារដោយស្វ័យប្រវត្តិ ដែល​លុប​សារ រូបថត និងវីដេអូ បន្ទាប់ពីរយៈពេល ៧ថ្ងៃ។ មុខងារនេះអាចបើកប្រើបានជាមួយនឹងការផ្ញើ​សារ​ដោយផ្ទាល់ ឬដោយ​សមាជិក​ដែលមានសិទ្ធិជាអ្នកគ្រប់គ្រងសម្រាប់ការផ្ញើសារជាក្រុម ប៉ុន្តែ​តាម​រយ:​ដំណឹង​ខាង​លើ WhatsApp បានធ្វើការផ្សព្វផ្សាយថា នឹងបន្ថែមជម្រើសថ្មីៗមួយចំនួនទៀត​ជា​មួយ​នឹងមុខងារនេះដើម្បីឱ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល។

នៅពេល​កម្មវិធី​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នថ្មីរួចជាមួយនឹងការផ្លាស់ប្ដូរនេះ មុខងារនេះអាចបើកប្រើបានសម្រាប់សារទាំងអស់ដែលមាននៅក្នុងគណនី ជាងនេះទៅទៀតអ្នកប្រើប្រាស់អាចកំណត់រយៈពេល ២៤ម៉ោងនិង ៩០ថ្ងៃ បន្ថែមទៅលើរយៈពេល ៧ថ្ងៃដែលធ្លាប់មានពីមុនមក។ ដើម្បីបើកប្រើមុខងារ លោកអ្នកអាចចូលទៅក្នុង WhatsApp Settings -> Account -> Privacy -> Default message timer ហើយកម្មវិធីនឹងបង្ហាញសារមួយដើម្បីបញ្ជាក់ដល់អ្នកប្រើប្រាស់ថាពួកគេបានបើកប្រើមុខងារនេះ។

ការប្រើប្រាស់មុខងារលុបសារចោលដោយស្វ័យប្រវត្តិគឺជាទម្លាប់មួយដ៏ល្អនៅក្នុងសម័យបច្ចេកវិទ្យា ដោយសារតែទិន្នន័យភាគច្រើនត្រូវបានរក្សាទុកដោយមិនមានការកំណត់ ម្យ៉ាងវិញទៀតការ​លុប​ចោលសារទាំងនោះក៏អាចជួយកាត់បន្ថយការផ្ទុកទិន្នន័យនៅក្នុងទូរសព្ទរបស់លោកអ្នកផងដែរ៕

អត្ថបទ៖ ម៉េងងី