កម្មវិធី​គុណ​តម្លៃ​អូឡាំពិក​ ចុះ​ផ្សព្វផ្សាយ​នៅ​ខេត្ត​កែប​ផ្ដោត​លើ​កិច្ចការ​សំខាន់ៗ​ជា​ច្រើន...​

  • 2021-12-09 07:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​គុណ​តម្លៃ​អូឡាំពិក​ដែល​រៀបចំ​ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​នៅ​ខេត្ត​កែប​ ពី​ចលនា​នានា​របស់​អូឡាំពិក​ និង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

រូបភាពផ្ដល់ជូន

លោក​ ប៊ុយ​ សុភ័ណ្ឌ​ តំណាង​អ្នក​រៀបចំ​កម្មវិធី​គុណ​តម្លៃ​អូឡាំពិក​បាន​ឲ្យ​ដឹង​ថា​ ​នេះជា​លើក​ទី១​នៅ​ក្នុង​ឆ្នាំ ​២០២១​ ដែល​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ​ឡើង។​ ការ​ចុះ​ផ្សព្វផ្សាយ​នេះ​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ ចំការដូង​ ក្នុង​ខេត្ត​កែប។​

ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​នេះ​គឺ​ផ្ដោត​លើ​ គុណ​តម្លៃ​របស់​ចលនា​អូឡាំពិក​ ការ​ប្រកួត​កីឡា​អូឡាំពិក​ផ្សេងៗ​នា​ពេល​កន្លង។​ បន្ថែម​ពី​នេះទៀត​ គឺ​ការ​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ ដែល​មនុស្សម្នាក់​ត្រូវ​លេង​កីឡា​មួយ​ប្រភេទ​ និង​ការអប់រំ​សង្គម​ កម្ពុជា​ស្អាត​ បដិសណ្ឋាកិច្ច​ល្អ។​

លោក​ ប៊ុយ​ សុភ័ណ្ឌ កំពុងធ្វើបទបង្ហាញ

តំណាង​ NOCC​ ខាង​លើ​នេះ​បន្ត​លើក​ឡើង​ សម្រាប់​កម្មវិធី​នេះ​ដែរ​ក៏​មាន​ជា​បទ​បង្ហាញ​ពិសេស​ពី​អគ្គលេខាធិការ​សហព័ន្ធ​ទ្រីយ៉ាត្លុង​កម្ពុជា​ផង​ដែរ​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ ចំការដូង​ អំពី​ប្រភេទ​កីឡា​ទ្រីយ៉ាត្លុង​ និង​រៀប​ប្រកួត​ផ្សេងៗ​។​ នៅ​ស៊ីហ្គេម​ ២០២៣​ ខេត្ត​កែប​នេះ​នឹង​ត្រូវ​ជ្រើសរើស​យក​ធ្វើ​ជា​កន្លែង​ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​ផង​ដែរ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ កម្មវិធី​គុណ​តម្លៃ​អូឡាំពិក​នេះ​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ ចំការ​ដូង​ គឺ​ធ្វើ​ឡើង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។​ ចំពោះ​សិស្សានុសិស្ស​ចូលរួម​គឺ​មាន​ប្រមាណ​៥០នាក់។​ កម្មវិធី​លើក​ទី២​ នឹង​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ ចរិយាវង្ស​ ក្នុង​ខេត្ត​កែប​ដដែល៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​