បេះដូងជាខ្មែរដូចគ្នា គ្រាន់តែ​ឃើញហេតុការណ៍ចៃដន្យរបស់ ម៉ារ៉ាឌី ភ្លាម អេដាអួលដើមកមួយរំពេច

  • 2021-12-11 05:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបង្ហាញ​វត្តមាន​លើឆាក Miss Universe ឆ្នាំ ២០២១ នេះ​កម្ពុជាមាន កញ្ញា ងិន ម៉ារ៉ាឌី ជាតំណាង​ ហើយទេពកោសល្យ​ និង​ចំណេះដឹង​របស់បវរកញ្ញារូបនេះ ពិតជា​ធ្វើឲ្យប្រជាជនកម្ពុជា ពេញ​ចិត្តបំផុត។

ជាការពិត អ្វីៗសុទ្ធតែអាច​កើតឡើង​បាន​ទាំងអស់ ពេល​កំពុងផ្សាយផ្ទាល់កម្មវិធីអ្វីមួយ។ ដូច​ Miss Universe ពេល​នេះ​ជា​ដើម ហេតុការណ៍ចៃដន្យ​បាន​កើតឡើង​ចំពោះ ងិន ម៉ារ៉ាឌី ស្របពេល​នាង​កំពុង​ដើរបង្ហាញ​ឈុត តំណាងជាតិកម្ពុជា។ របាំងដែល​ពាក់ពីក្រោយ ក៏ស្រាប់តែរបូតធ្លាក់ភ្លាម ជាហេតុ ម៉ារ៉ាឌី ត្រូវស្រវាទប់នេះទប់នោះ ព្យាយាមយ៉ាងណាសម្រួល​ស្ថានការណ៍ឲ្យប្រសើរទាំងខ្លួនមួយលើឆាក។ ប៉ុន្តែ​ជាសំណាងល្អ ដោយបាន​ការ​គិតគូរ និងជួយពីក្រុមការងារកម្មវិធីប្រចាំនៅអ៊ីស្រាអែល ម៉ារ៉ាឌី ក៏តាំងអារម្មណ៍ និងបញ្ចេញស្នាមញញឹមឡើងវិញ។

ឃើញបែប​នេះហើយ ប្រជាជន​កម្ពុជាដែលទស្សនាវីដេអូនេះមិនតិចទេ នាំគ្នាសរសើរនូវភាពក្លាហាន​ មិនភិតភ័យខ្លាំង និងអាចគ្រប់គ្រងអារម្មណ៍បាន​យ៉ាងល្អបែបនេះរបស់បវរកញ្ញាកម្ពុជារូបនេះ។ ក្នុងចំណោម​នោះ ក៏ឃើញមាន អេដា តារា​ចម្រៀង​ Original Song ដែល​ទប់ចិត្តលែង​បាន​បង្ហោះអារម្មណ៍ពិត ចេញពីការអាណិត ចិត្តជាខ្មែរដូចគ្នាចំពោះ​​ម៉ារ៉ាឌី​​។

«មេីលហេីយ​ អួលដេីមកបណ្តេីរ​ បុកពោះបណ្តេីរ​ តែស្នាមញញឹមមួយប៉ិចចុងក្រោយរបស់គាត់ជាសញ្ញាប្រាប់មកយេីងទាំងអស់គ្នាថា​

“កុំភ័យខ្ញុំអត់អីទេ​ តោះដេីរតទៀត”

បេះដូងហោះបាត់ពីខ្លួនហេីយ​ តែគាត់ធ្វេីបានល្អខ្លាំងណាស់

ការជំនះឧបសគ្គទាំងអស់នេះហេីយ​ បញ្ជាក់អោយឃេីញថា​ អ្វីទៅជាតំលៃ MISS UNIVERSE » នេះជាការលើកឡើងរបស់ អេដា លើទំព័រហ្វេសប៊ុកផ្លូវការ។

គួរបញ្ជាក់ផងដែរថា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ គឺជា​ថ្ងៃដំបូង​នៃការ​ផ្សាយផ្ទាល់ជាផ្លូវការ សម្រាប់​ការប្រកួតកម្មវិធី Miss Universe 2021 ហើយនៅថ្ងៃទី១២ ខែធ្នូ គឺជាការប្រកួតផ្ដាច់ព្រ័ត្រជ្រើសបវរកញ្ញាជយលាភីប្រចាំឆ្នាំហើយ៕

អត្ថបទ៖ យី សុធារី