Prius ជំនាន់ទី២ ជាប់ជាឡាន​ដែលត្រូវបាន​ចោរលួចច្រើនជាងគេបំផុត

  • 2021-12-14 04:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើមានអាយុកាលជាង ១០ឆ្នាំទៅហើយក្តី ប៉ុន្តែរថយន្ត Prius ជំនាន់ទី២ ​ដែល​ផលិត​ពីឆ្នាំ២០០៤ ដល់ ២០០៩ បាន​ក្លាយជារថយន្តគោលដៅ​របស់ចោរលួច ពិសេស​គឺគ្រឿងបន្លាស់​ដែល​ជាប់​ក្នុងរថយន្តនេះតែម្តង។

យោងតាម​ទិន្នន័យ​របស់​ប៉ូលិស​ក្រុង Salisbury រដ្ឋ North Carolina សហរដ្ឋអាមេរិក បាន​ឱ្យដឹងថា ក្នុង​ឆ្នាំ​២០២១ រថយន្ត​ Prius ជំនាន់ទី២ និងគ្រឿងបន្លាស់​ ដែល​មាន​សរុប ៤៥​ប្រភេទ ត្រូវបាន​ចោរលួច។

យ៉ាងណា​មិញ រថយន្ត​ដែល​ត្រូវបាន​លួចនោះ មិនមែន​ជាគោលដៅធំរបស់​ចោរឡើយ ​ប៉ុន្តែ​មូលហេតុ​សំខាន់មួយគឺ ប្រអប់​បំលែងឧស្ម័ន (Catalytic Converter) ឬហៅសាមញ្ញថា សំបុកឃ្មុំ ដែល​លក់​បាន​ថ្លៃ​ក្នុងទីផ្សារជជុះ​ប្រមាណ ១០០០ដុល្លារឯណោះ។

គួរដឹងថា ប្រអប់បំលែងឧស្ម័ន ជាកាតាលីករដ៏សំខាន់មួយ ប្រើសម្រាប់​បំលែង​ផ្សែងពុល​មុនពេល​វាហោះចេញពីបំពង់ស៊ីមាំង និងត្រូវបាន​បំពាក់​នៅផ្នែកខាងក្រោម​រថយន្ត។ ប្រអប់បំលែងឧស្ម័ន​ជួយសម្អាត និងបន្សាប​សារធាតុពុល​ទាំងឡាយ ដែលផលិតដោយ​ម៉ាស៊ីន​ឡាន កាត់បន្ថយ​ឧស្ម័នអ៊ីដ្រូកាបូន (HC) និងឧស្ម័នកាបូនម៉ូណូអុកស៊ីត (CO) ធ្វើឲ្យឧស្ម័នទាំងនោះមានកម្រិតតិចបំផុត។

Toyota Prius ជា​រថយន្ត​នាំមុខគេ​ក្នុងបច្ចេកវិទ្យា​ប្រអប់បំលែងឧស្ម័ននេះ។ លោហធាតុ ដែលជាគ្រឿងផ្សំ​ក្នុងប្រអប់នេះ គឺ​សុទ្ធតែមានតម្លៃ និងគុណភាព ហើយ​អាច​យកទៅលក់ ឬកែច្នៃឡើងវិញ។ បន្ថែម​ពីនេះ វា​ក៏មានភាព​ងាយស្រួលផងដែរ សម្រាប់​ចោរ ដោយមិនចាំបាច់​ត្រូវលួចរថយន្តទាំងមូលនោះទេ ដោយគ្រាន់តែលូនក្រាបលួចកាត់​យកប្រអប់នេះ ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ៕

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សំភី