ជិវិតអ្នកនឹងមានសេចក្តីសុខ នៅពេលដែលអ្នកឈប់ប្រៀបធៀប ជីវិតជាមួយអ្នកដទៃ

  • 2021-12-14 07:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកចង់មានសេចក្តីសុខនៅជីវិត អ្នកគួរតែឈប់បន្ទោសខ្លួនឯងថាហេតុអ្វីបានជាមិនមានសំណាងដូចគេ ហេតុអ្វីជីវិតរបស់អ្នកលំបាក វេទនាខ្លាំងម្លេះ ប៉ុន្តែមើលទៅគេវិញ គេមានជីវិតដែលរស់នៅស្រណុកសុខស្រួល ហេតុអ្វីអ្នកបែរជាមិនមានជីវិតដែលសប្បាយរិករាយ មានបានឬក៏មានរូបរាងលក្ខណ:សម្បត្តិស្រស់ស្អាតដូចជាគេ ពោលគឺអ្នកតែងតែប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ អ្នកគិតថាប្រសិនបើបានតែពាក់កណ្តាលគេក៏មុខជាល្អជាដើម។

កាលណាអ្នកកាន់តែគិតអ្នកកាន់តែមិនសប្បាយនៅក្នុងចិត្ត កាន់តែស្អប់ខ្លួនឯង អ្នកត្រូវចាំថា កាលណាអ្នក កាន់តែប្រៀបធៀបអ្វីដែលគេមានលើសពីអ្នក អ្នកក៏កាន់តែបោះបង់តម្លៃរបស់ខ្លួនឯងចោល ។នៅពេលដែលអ្នកសម្លឹងមកខ្លួនឯងជាមនុស្សដែលមិនមានតម្លៃ អ្វីដែលគិតប៉ង គោលដៅរបស់អ្នកក៏នឹងកាន់តែលំបាកសម្រចបាន ពីព្រោះអ្នកគិតថាអ្នកមិនពូកែ មិនមាន មិនមានសំណាង មិនមានខ្សែ គ្មានការសិក្សាល្អដូចជាគេ។កាលណា អ្នកធ្វើការប្រៀបធៀបជិវិតអ្នកបែបនេះអ្នកក៏នឹងអស់កម្លាំងចិត្ត អស់ថាមពល ដែលនឹង តស៊ូបន្តនៅក្នុងជីវិត ដើម្បីអោយសម្រេចគោលដៅបំណងប្រាថ្នារបស់អ្នកតទៅថ្ងៃមុខ ។

ឈប់យកជីវិតរបស់ខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃទៀត ពីព្រោះថាអ្នកពូកែ អ្នកល្អ អ្នកមានសមត្ថភាព មានសេចក្តីសុខ និងអាចរស់នៅបានតាមបែបរបស់អ្នក។ប្រសិនបើអ្នកនៅតែប្រៀបធៀបជីវិតរបស់អ្នកនឹងមិនមានសេចក្តីសុខនោះឡើយ ពីព្រោះថាអ្នកមើលឃើញខ្លួនឯងអន់ មើលឃើញអ្នកដទៃល្អគ្រប់ពេលវេលា ។ចូររស់នៅតាមបែបរស់អ្នក ពេញចិត្តនឹងអ្វីដែលអ្នកមាន កុំប្រៀបធៀបជីវិតជាមួយអ្នកដទៃជាដាច់ខាត មនុស្សម្នាក់ៗ មានជំនាញ មានទេពកោសល្យ មានវិថីជីវិតរស់នៅផ្សេងៗគ្នា ហើយសូមមានសេចក្តីសុខតាមបែបរបស់អ្នក ជីវិតរបស់អ្នក ជាជាងការប្រៀបធៀប បន្ថោកជីវិតរបស់ខ្លួនឯង។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ