មកដឹងគន្លឹះខ្លះៗនៃការឆ្លើយសំនួរសម្រាប់បវរកញ្ញា ទុកជាចំណេះដឹងទៅថ្ងៃខាងមុខ

  • 2021-12-14 07:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាការពិតណាស់វិស័យបវរកញ្ញានៅលើពិភពលោកត្រូវបានគេឲ្យតម្លៃយ៉ាងខ្លាំង ព្រោះបវរកញ្ញាប្រចាំប្រទេសនីមួយៗជាតំណាងឲ្យប្រទេសរបស់ខ្លួន ដើម្បីនាំយកវប្បធម៌នឹងអ្វីៗផ្សេងទៀត ដូចជា រូបសម្រស់ ទេពកោសល្យ និងភាពក្លាហាន យកទៅប្រកួតនៅលើឆាកអន្តរជាតិ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺចំណេះដឹងនេះតែម្តង ប្រសិនបើបវរកញ្ញា មានតែរូបសម្រស់មួយមុខក៏មិនគ្រប់គ្រាន់ដែរ ត្រូវមានចំណេះដឹងក្នុងការឆ្លើយសំនួររបស់គណៈកម្មការ ដើម្បីបានពិន្ទុល្អទៀតផង។

ជាក់ស្តែងនៅថ្ងៃនេះ គណនីហ្វេសប៊ុករបស់ Beauty Pageant Reviewer បានបង្ហាញគន្លឹះនៃការឆ្លើយសំនួរសម្រាប់បវរកញ្ញា ជាពិសេសអ្នកដែលចង់ក្លាយទៅជាបវរកញ្ញានាពេលខាងមុខតែម្តង ព្រោះការឆ្លើយសំនួរនៃការប្រកួតនេះ ប្រៀបដូចជាតែងសេចក្តីយ៉ាងដូច្នេះដែរ ដោយមានឃ្លា ផ្តើម តួ និងបញ្ចប់

តើអ្វីទៅជាការផ្តើម ? ការផ្តើមគឺជាការបើកក្បាលមកនិយាយពីប្រធានបទនៃសំនួរ ដើម្បីភ្ញាប់ទៅកាន់ឃ្លាឆ្លើយសំនួរ។ តើអ្វីជាតួសេចក្តី? តួសេចក្តីគឺជាការឆ្លើយសំនួរបស់យើង ។ តើអ្វីជាការបញ្ចប់? ការបញ្ចប់គឺយើងប្រើសារសម្លេងរឺលើកទឹកចិត្តរឺផលវិជ្ជមាននៃចម្លើយរបស់យើងទៅកាន់មនុស្សគ្រប់គ្នា ។ឧទាហរណ៍សំនួរសួរថា តើអ្នកជ្រើសរើសយកសក់វែងរឺសក់ខ្លី?ចម្លើយត្រូវឆ្លើយថា ផ្តើម ព្រះរឺឪពុកម្ដាយរបស់យេីងបានបង្កេីតយេីងមកតាមបែបផែននៃធម្មជាតិរបស់យេីង យេីងមិនអាចកំណត់អ្វីមួយនៃជាតិកំណេីតរបស់យេីងបានទេ។ តួសេចក្តី ភាពស្រស់ស្អាត រឺ សម្រស់ ពិតណាស់ វាពិតជាមិនអាចកំណត់ដោយសក់ក្បាលឡេីយ ដរាបណាយេីងមានភាពស្រស់ស្អាតចេញពីបេះដូង មានទឹកចិត្តដ៏សប្បុរស នោះមនុស្សគ្រប់គ្នានិងឃេីញពីភាពស្រស់ស្អាតរបស់យេីង។ បញ្ចប់ ចូររៀនស្រលាញ់នូវអ្វីដែលយេីងមាន មិនថាអ្នកមានសក់វែងរឺខ្លី សក់រួញរឺត្រង់ រឺមិនមានសក់ ក៏អ្នកអាចស្អាតតាមបែបនៃខ្លួនរបស់អ្នក ប្រសិនបេីអ្នកពិតជាមានបេះដូងដ៏បរិសុទ្ធ។

ជាការពិតយើងមិនអាចឆ្លើយថា ខ្ញុំយកសក់វែងព្រោះស្រួលធ្វេីសក់។ ខ្ញុំយកសក់ខ្លីព្រោះស្រួលថែទាំ រឺខ្ញុំយកក្បាលត្រងោលព្រោះខ្ចិលកក់សក់ បានទេ! បវរកញ្ញាគឺជាស្រ្តីម្នាក់ដែលមានគំនិតវិជ្ជមាននិងលេីកទឹកចិត្តដល់មនុស្សគ្រប់គ្នា ។

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី