Messi យក​ថ្លៃ​ពី​ Sponsor ប៉ុន្មាន​ នៅ​ពេល​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​​លើ​ Instagram ខ្លួន​ម្ដង​ៗ​?

  • 2021-12-14 13:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi ត្រូវបាន​គេ​រាប់​បញ្ចូល​ស្ថិត​ក្នុង​ចំណោម​ អ្នក​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​នៅ​លើ​លោក​ពី​ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​អ្វី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ម្ដង​ៗ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Hopper HQ

រាល់​ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិត​ផល​ណា​មួយ​ម្ដង​នៅ​លើ​ Instagram នេះ​ Messi ស៊ី​ថ្លៃ​ជាង​ ១.១៦​លាន​ដុល្លារ​ឯណោះ​ ដែល​ជា​តម្លៃ​មួយ​នេះ​ថ្លៃ​ជាង​ តារា​ចម្រៀង​ តារា​សម្ដែង​ កីឡាករ​នានា​ល្បី​ៗ​ជា​ច្រើន​​នៅ​លើ​ពិភពលោក​ទទួល​បាន។

បើ​តាម​ របាយការណ៍​ Hopper HQ ខាង​លើ​ ការ​ស៊ី​ថ្លៃ​ដល់​លាន​ដុល្លារ​នេះ​ បាន​ធ្វើ​ឲ្យ​ Messi ជាប់​ចំណាត់​ថ្នាក់​ទី​៧ នៃ​តារា​ ដែល​ស៊ី​ថ្លៃ​ពី​ Sponsor ខ្ពស់​បំផុត​នៅ​ពេល​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​​លើ​ Instagram ខ្លួន​ម្ដង​ៗ​ លើ​ពិភពលោក​។ ​​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Messi ក៏​ស្ថិត​ក្នុង​ចំណោម​​តារា​ម្នាក់​ដែល​ទទួល​បាន​ការ​ Follow ពី​អ្នក​លេង​ Instagram ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាន​រហូត​ទៅ​ដល់​ ២៨៩លាន​ Followers ៕

អត្ថបទ៖ ហ៊ីម រស្មី