ចាន់ វឌ្ឍនាកា រកបាន៦គ្រាប់ហើយនៅពាន​រង្វាន​់​ AFF Suzuki Cup

  • 2021-12-16 03:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីឆ្នាំ២០១៦មក ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា រកបាន៦គ្រាប់ហើយក្នុងការប្រកួតដណ្ដើមពានរង្វាន់ដ៏ធំបំផុតប្រចាំតំបន់អាស៊ាន AFF Suzuki Cup បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ រក​ាបាន​២គ្រាប់បន្ថែមទៀតលើ​ក្រុមជម្រើស​ជាតិឡាវ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

ខ្សែប្រយុទ្ធមកពីខេត្តកំពត បានបើកគណនី២គ្រាប់ឱ្យ​កម្ពុជានាំមុខក្រុមជម្រើសជាតិឡាវ ២-០ នៅតង់ទី១ក្នុងការប្រកួត AFF Suzuki Cup 2020 មុន ខ្សែ​ប្រយុទ្ធ​រួម​ក្រុម​ក្លឹប​បឹងកេត សៀង ចន្ធា បន្ថែម១គ្រាប់ទៀតនៅតង់ទី២។ ចប់​ការ​ប្រកួត​កម្ពុជាឈ្នះ​ឡាវ ៣-០។

នៅ​ឆ្នាំ​២០១៦​ CV11 រក​បាន​គ្រាប់បាល់ដំបូង២​គ្រាប់​​ឱ្យ​កម្ពុជា​លើក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ុន្តែគ្រានោះក្រុមគោព្រៃមិនទទួលបានលទ្ធផល្អទេ ពោលគឺចាញ់ ២-៣ នៅទឹកដីកណ្ដាលមីយ៉ាន់ម៉ា។

នៅឆ្នាំ២០១៨ ចាន់ វឌ្ឍនាកា រកបាន១គ្រាប់លើក្រុមជម្រើសជាតិមីយ៉ាន់យ៉ា និង១គ្រាប់ទៀតលើក្រុមជម្រើស​ជាតិ​ឡាវ។

ជារួម​ខ្សែប្រយុទ្ធកម្ពុជាមានបទពិសោធក្រាស់ក្រែលនៅក្រៅប្រទេសរូបនេះ​រកបាន៦គ្រាប់​ ហើយគេបានក្លាយជាកីឡាករកម្ពុជាដំបូង​ រកគ្រាប់បាល់បាន៣សម័យកាលជាប់គ្នា នៅព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ន AFF Suzuki Cup៕

អត្ថបទ៖ អ៊ុំ សុភក្តិ