រឿងកាន់តែធំ! ម្ចាស់ឡានសម្រេចចិត្តមិនជួសជុល ដោយទារសំណង២ម៉ឺនដុល្លារពី តាប៊ុយ វេរជូនពេទ្យគន្ធបុប្ផា

  • 2021-12-16 04:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងកាន់តែធំទៀតហើយ ពេលនេះម្ចាស់ឡានដែល VJ តាប៊ុយបើកឡានបុក មិនទទួលសំណងជួសជុលឡានទេ ដោយសម្រេចចិត្តប្តឹងទាសំណងជំងឺចិត្ត២ម៉ឺនដុល្លារ ដើម្បីយកទៅបរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផា ។

នៅប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុក B&J Salon ជារបស់ម្ចាស់ឡាន ដែលពិធីករ លោក តាប៊ុយ បើកឡានបុកកាលពីពេលថ្មីៗនេះ បានចេញមក Live វីដេអូ ដោយបានបញ្ជាក់ថា លោកសម្រេចចិត្តមិនទទួលជួសជុលឡាននោះទេ ដោយធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ។

គួរបញ្ជាក់ផងដែរថា បើយោងតាម មាត្រា ៧៧ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា៖ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងសភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ៨០០ ០០០ (ប្រាំបីសែន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល៕

អត្ថបទ៖ Tep Sovannmoly