សេន​ ប៊ុនថេន៖​ ត្រេកអរ​បាន​ឧកញ៉ា​ ប៉ែន ​កាក់​ ក្លាយ​ជា​អនុប្រធាន​សហព័ន្ធ​ចូល​ជួយ​គុន​ខ្មែរ​

  • 2021-12-16 08:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ សេន​ ប៊ុនថេន​ មាន​ចិត្ត​ត្រេកអរ​ជា​ខ្លាំង​ពេល​លោក​ឧកញ៉ា​ ប៉ែន​ កាក់​ ក្លាយ​ជា​អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ដើម្បី​ចូលរួម​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​បន្ថែម​ទៀត។​ .

ឧកញ៉ា​ ប៉ែន​ កាក់​

សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​សប្បាយ​ចិត្ត​ដែល​មាន​មនុស្ស​ល្អៗ​ស្រឡាញ់​គុន​ខ្មែរ​ពិត​ប្រាកដ​ចូលរួម​ជួយ​ប្រដាល់​គុន​ខ្មែរ​ដូច​ជា​ឧកញ៉ា​ ប៉ែន​ កាក់​ នេះ​ជា​ដើម។​ កន្លង​ទៅ​ដូច​ដឹង​ស្រាប់​ហើយ​ថា​ លោក​ឧកញ៉ា​តែងតែ​ជួយ​ក្នុង​វិស័យ​ប្រដាល់​នេះ​ដូច​ជា​ពេល​កីឡាករ​បាក់បែក​ជួយដល់ថ្លៃព្យាបាល ជួយ​ឧបត្ថម្ភ​ជា​ថវិកា​លើក​ទឹកចិត្ត​ និង​សម្ភារ​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន។​

ឧកញ៉ា​ ប៉ែន​ កាក់​ និងគ្រួសារ សេន ប៊ុនថេន

គ្រូ​ប្រដាល់​ជម្រើស​ជាតិ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​ជួយ​ដល់​ក្លឹប​បែនកាក់​គុន​ខ្មែរ​វិញ​ លោក​ឧកញ៉ា​ចំណាយ​ខ្ទង់​១០០០​ដុល្លារ​សម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​ទាំង​ការ​ហូបចុក​ជា​ដើម។​ ដូច្នេះ​សម្រាប់​ការ​ក្លាយ​ជា​អនុប្រធាន​សហព័ន្ធ​គុន​ខ្មែរ​នៅ​ពេល​នេះ​ជឿជាក់​ថា​នឹង​សំបូរ​ធនធាន​កីឡាករ​បន្ថែម​ និង​រីកចម្រើន​លើ​សមត្ថភាព​ប្រកួតទៀតផង។​

ទិដ្ឋភាពជុំគ្នាទាំងគុនខ្មែរ និង​ Kick Boxing

រំលឹក​ដែរ​ថា​ មហាសន្និបាត​អាណត្តិ​ទី៧​ (២០២១-២០២៥)​ កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​បាន​តែងតាំង​លោក​ឧកញ៉ា​ ប៉ែន​ កាក់​ ជា​អនុប្រធាន​សហព័ន្ធ។​ លោក​ឧកញ៉ា​ក៏​ជា​ម្ចាស់​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​ផង​ដែរ​ ដែល​ក្លឹប​មួយ​នេះ​កំពុង​បណ្ដុះ​បាន​កីឡាករ​ល្អៗ​វ័យ​ក្មេង​នា​ពេលបច្ចុប្បន្នជា​ច្រើន៕​

ឧកញ៉ា​ ប៉ែន​ កាក់​ ឧបត្ថម្ភប្រដាល់កន្លងទៅ
ទិដ្ឋភាពឧកញ៉ជួបជុំលើកទឹកចិត្តកីឡាករកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី