ក្មួយប្រុស ឡៅ ស៊ីណាត រូបនេះថាវ៉ៃតែបីទឹក តែហត់ខ្លាំងព្រោះវ៉ៃគ្មានសម្រាក
- 2021-12-17 05:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មួយប្រុស ឡៅ ស៊ីណាត រូបនេះថាវ៉ៃតែបីទឹក តែហត់ខ្លាំងព្រោះវ៉ៃគ្មានសម្រាក
ចន្លោះមិនឃើញ
ឡៅ សៃណេត ជើងខ្លាំងប្រភេទទម្ងន់ ៥១គីឡូក្រាម បានលើកឡើងថា ការប្រកួតតែ៣ទឹកមែនតែហត់ខ្លាំងដូចការប្រកួត៥ទឹកដូច្នេះដែរ ព្រោះ៣ទឹកនេះវ៉ៃគ្មានឈប់ទេ។
យុវជនវ័យ១៨ឆ្នាំមកពីក្លឹបឆ័ត្រយោង៩១១រូបនេះបានឲ្យដឹងថា ខ្លួនវ៉ៃមិនសំចៃដៃឡើយក្នុងការប្រកួតដែលរៀបចំឲ្យវ៉ៃ៣ទឹកបែបសេរីម្សិលមិញនេះនៅសង្វៀន TVK Fighter ដែលការប្រកួតនោះរូបគេឈ្នះពិន្ទុទៅលើកីឡាករ ប៊ន ពន្លឹក ។ គ្រាន់តែចូលសង្វៀនដឹងតែវ៉ៃ ធ្វើបែបនេះអ្នកទស្សនាពិតជាជក់ចិត្តមិនខាន។ នេះជាការបន្ថែមរបស់ សៃណេត។
រូបគេបានហ្វឹកហាត់ពេញ២សប្ដាហ៍ តែហត់នៅចុងទឹកទី៣ ដោយសារតែខំប្រឹងពីទឹក១ និងទឹក២ខ្លាំងរហូតចុងទឹក៣ចង់អស់។ កីឡាករដដែលបន្ថែមថា ការរៀបចំបីទឹកក៏ល្អដែរព្រោះកីឡាករមិនបាច់ត្រូវស្ទាបស្ទង់សមត្ថភាពអីទេ វ៉ៃយកតែម្ដងធ្វើបែបនេះការប្រកួតកាន់តែជក់ចិត្ត។
ទាក់ទងចំណុចនេះក្រុមការងាររៀបចំការប្រកួតក៏បានលើកឡើងដែរថា វាការចាប់ផ្ដើមថ្មីមួយ ដើម្បីចង់ឲ្យការប្រកួតមានភាពជក់ចិត្តហើយអាចចាប់គូឲ្យមានការប្រកួតច្រើនគូ។ ការប្រកួតគឺមានពេល២ម៉ោងចាប់ពីម៉ោង៤ទៅម៉ោង៦ បើដាក់ឲ្យវ៉ៃ៥ទឹកមិនបានគូច្រើនវ៉ៃទេ។ មួយវិញទៀតបើដាក់៥ទឹកកីឡាករនឹងស្ទាបស្ទង់សមត្ថភាពគ្នា២ទឹកបាត់ហើយដូច្នេះវ៉ៃតែ៣ទឹកដដែលហ្នឹង ដូច្នេះរៀបតែ៣ទឹកបែបនេះ នឹងធ្វើឲ្យការប្រកួតជក់ចិត្តតែម្ដង៕