ស្ងាត់ៗ! តាមដានហាងឆេងម៉ូតូ អាសង់ ពេលនេះដាក់លក់តម្លៃប៉ុន្មាន?

  • 2021-12-20 02:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់ៗ​ម៉ូតូ​កាន់​ឆ្នាំ​មិន​ប្រែ​រូប​រាង​របស់ Honda ដែល​គេ​តែ​និយម​ហៅ​ថា អាសង់ ពេល​នេះ​កំពុង​លក់​នៅ​តាម​ហាង​មាន​តម្លៃ​កាន់​តែ​ធូរ​ថ្លៃៗ​ទៅ​បន្ទាប់​ពី​ចេញ​បាន​ជា​ច្រើន​ខែ។

ត្បិត​មិន​ប្ដូរ​រូប​រាង​តែ​ការរចនាតែមថ្មីទាំងស្រុងរបស់ម៉ូតូ អាសង់ ហាក់មានរូបរាងប្លែកជាងស៊េរីមុនៗដោយមានតែមសងខាងនៃផ្នែកខាងមុខ និងរចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រ និមិត្តសញ្ញា NCX ពណ៌មាស។

បច្ចុប្បន្ន​តាមប្រភពពីឃ្លាំងលក់ម៉ូតូនៅម្ដុំគិរីរម្យបានប្រាប់ថា Honda Dream ស៊េរីឆ្នាំ២០២២ ធ្លាក់ថ្លៃនៅសល់ខ្ទងង់ ២ ២០០ដុល្លារប៉ុណ្ណេះ (តម្លៃអាច​ខុសគ្នាតិចតួច​នៅ​តាម​ហាង និងជម្រើសពណ៌)។ សម្រាប់តម្លៃមួយទឹកវិញអ្នកលក់ប្រាប់ថាអាចមានតម្លៃក្រោមនិងចន្លោះ ១០០ទៅ ២០០ដុល្លារតាមស្ថានភាពម៉ូតូជាក់ស្ដែង។

បើទោះជាអាសង់ ស៊េរីឆ្នាំ២០២២ នេះបានធ្វើការកែប្រែត្រង់ចំណុចខ្វះខាត់លើស៊េរីឆ្នាំមុនជាច្រើនតែវានៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល វាមានជម្រើសពណ៌ ខ្មៅ ពណ៌ស និងពណ៌ក្រហម។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី