ព្យុះទីហ្វុង រ៉ៃ ដ៏កាចសាហាវ បានសម្លាប់ប្រជាជនហ្វីលីពីនចំនួន២០៨នាក់ហើយ គិតត្រឹមព្រឹកថ្ងៃនេះ

  • 2021-12-20 07:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ពេលនេះយ៉ាងហោចណាស់ចំនួនប្រជាជនហ្វីលីពីនដែលបានស្លាប់បាត់បង់ជីវិតដោយសារតែព្យុះទីហ្វុង រ៉ៃ( Super Typhoon Rai)ដ៏កាចសាហាវ បានកើនឡើងដល់ចំនួន២០៨នាក់ហើយ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BBC News នៅព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

លើសពីនេះទៅទៀត ក្រៅពីអ្នកដែលស្លាប់មានចំនួន២០៨នាក់ ហើយយ៉ាងហោចណាស់ក៏មានប្រជាជនចំនួន២៣៩នាក់បានរងរបួស និង៥២ផ្សេងទៀតបានបាត់ខ្លួនក្នុងកំឡុងពេលនៃព្យុះទីហ្វុងនេះបានបោកបក់ នេះ បើយោងទៅតាមការបញ្ចាក់របស់មន្ត្រីប៉ូលីសនៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថាព្យុះទីហ្វុង រ៉ៃ( Super Typhoon Rai)ជាព្យុះដ៏សាហាវខ្លាំងបំផុតនៅក្នុងប្រទេសហ្វីលីពីននៅឆ្នាំ២០២១នេះ ដោយវាមានកម្លាំងនិងល្បឿនខ្យល់បោកបក់រហូតទៅដល់១៩៥ គីឡូម៉ែត្រនៅក្នុងមួយម៉ោង ឯណោះ ខណ:ដែលមានមនុស្សជាង៣០០,០០០នាក់បង្ខំចិត្ត ភៀសខ្លួនចាកចេញពីលំនៅឋានរបស់ខ្លួន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដើមឈើធំៗ ផ្ទះសម្បែងរបស់ប្រជាជនហ្វីលីពីនជាច្រើនខ្នង ត្រូវបានបោកបក់បំផ្លិចបំផ្លាញខ្ទេចអស់ ចំណែកឯតំបន់ខ្លះទៀតត្រូវបានជន់លិចលង់ដោយសារតែព្យុះដ៏កាចសាហាវមួយនេះ៕

ប្រភព៖ BBC   អត្ថបទដោយ៖ សាន​ សុធារដ្ឋ