សមសួនណាស់! តារាស្រីទាំងបីស្លៀកឈុតដូចកូនភ្លោះ បបួលគ្នាទៅលេងអង្គរវត្ត

  • 2021-12-20 07:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ពេលឃើញតារាស្រីទាំងបីដួងនេះបបួលគ្នាស្លៀកឈុតដូចៗគ្នា យ៉ាងសមសួន ទៅលេងអង្គរវត្ត។

នៅប៉ុន្មាននាទីមុននេះ តារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហោះរូបភាពដោយបានស្លៀកពាក់ដូចៗគ្នាជាមួយអ្នកនាង សួស វិហ្សា និងអ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ ដោយស្លៀកឈុតដូចៗគ្នាយ៉ាងស្រស់ស្អាត ថែមទាំងសមសួនទៀតផង ដោយដៃម្ខាងគ្រប់គ្នាកាន់តាំងយូ ស្បែកជើងក៏ដូចគ្នា ខ្សែរដៃពណ៌ខ្មៅក៏ដូចគ្នាទៀត មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ មើលសឹងមិនស្គាល់ទៀតផង ។

ចំណែកអ្នកគាំទ្រគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ថាស្អាត សមសួន សុភាព គួរជាទីស្រលាញ់នៃអ្នកផងណាស់។

អត្ថបទ៖ Tep Sovannmoly