កម្រឃើញណាស់! ច្រើនសន្លឹកពីការតែងកាយបុរសនិងស្ត្រីខ្មែរនាចុងរជ្ជកាលព្រះបាទនរោត្តម
- ពុធ, 22 ធ្នូ 2021 05:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រឃើញណាស់! ច្រើនសន្លឹកពីការតែងកាយបុរសនិងស្ត្រីខ្មែរនាចុងរជ្ជកាលព្រះបាទនរោត្តម
ចន្លោះមិនឃើញ
ខាងក្រោមនេះជារូបថត របស់បុរស និង ស្ត្រីខ្មែរ តែងកាយសម្លៀកបំពាក់ប្រចាំថ្ងៃ នាចុងរជ្ជកាលព្រះបាទនរោត្តម ព្រះសុវណ្ណកោដ្ឋ។ យើងសង្កេតឃើញថាស្រ្តីក្នុងសម័យនោះនិយមស្លៀកសំពត់ចងក្បិនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ច្រើនជាងប្រើប្រាស់សំពត់សារបាប់ ឯការចងក្បិនទៀតសោតនិយមចងបញ្ចេញជាយថ្នក់ធំៗ។
តាមរយៈរូបថតច្រើនសន្លឹកនេះបានបង្ហាញថា ស្បៃក៏តែបន្តមានវត្តមានក្នុងការប្រើប្រាស់ដើម្បីបិទបាំងតួខ្លួនផ្នែកខាងលើរបស់ស្ត្រីខ្មែរ តែនិយមជាស្បៃដែលបត់និងរ៊ុំជាទំហំតូចជាងមុន។ ចំណែកឯបុរសភេទវិញ ឃើញនិយមស្លៀកសំពត់ចងក្បិននិងទម្លាក់ជាយផ្នែកខាងមុខធំៗ ពាក់ក្រវាត់និងចងកន្សែងសូត្រ ដងខ្លួនផ្នែកខាងលើច្រើនពាក់អាវ២ជាន់ ជាន់ខាងក្នុងសម្លុះចូលក្នុងក្បិន ផ្នែកខាងក្រៅពាក់ជាអាវកមូល ឬអាវកត្រង់តាមជីវភាព។
ចំពោះសក់វិញបុរសនិយមកាត់សក់ផ្កាថ្កូវ សក់ពុះចំហៀង ឬ សិតថយទៅក្រោយលាបក្រមួនអោរលង រីឯស្ត្រីនិយមកាត់សក់ខ្លីផ្កាថ្កូវ សក់ស្លាបចាប ឬ ទុករ៉ៃសក់សងខាង ហើយរូបភាពជាច្រើនសន្លឹកនេះថតដោយលោក Jules Agostini នៅចុងសតវត្សទី២០ ៕
ប្រភព៖ បុរាណចារ្យ